ថៃមានអ្នកស្លាប់ដោយកូវីដ-១៩ ៣១នាក់ទៀត និងឆ្លងថ្មី២,៦៣១ករណី
សារព័ត៌មាន Cambodia News/
បាងកក (៤ មិថុនា ២០២១) ៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃទី៤ ខែមិថុនា ២០២១នេះ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៣១នាក់ទៀត ដោយធ្វើឲ្យអ្នកស្លាប់សរុបកើនដល់១,១៧៧នាក់។
ជាមួយគ្នានោះអាជ្ញាធរថៃ ក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីចំនួន ២,៦៣១ករណីផងដែរ ដោយនាំឲ្យករណីសរុបកើនដល់១៧១,៩៧៩ករណី។
ស្របពេលជាមួយគ្នានោះ អ្នកជំងឺចំនួន២,៤៩៣នាក់បានជាសះស្បើយក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ៕