ប្រទេសថៃមានអ្នកស្លាប់ដោយសារកូវីដចំនួន៣៨នាក់ បន្ថែមទៀតនៅ​ថ្ងៃ​នេះ​​

សារព័ត៌មាន Cambodia News/

បាងកក (១ មិថុនា ២០២១) ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Bagkok Post នៅព្រឹកថ្ងៃអង្គារនេះក្រសួងសុខា​ភិបាល​ថៃបានរាយការណ៍​ថា មានអ្នកស្លាប់ថ្មីដោយសារកូវីដ-១៩ ចំនួន៣៨បន្ថែមទៀតនាក់ ធ្វើឲ្យអ្នកស្លាប់សរុបកើនដល់១,០៦៩នាក់ និងមានករណីថ្មីចំនួន ២.២៣០ករណីក្នុងរយៈពេល២៤ ម៉ោងកន្លងទៅនេះ។

ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មាន២,១៥៣ករណីគឺជាប្រជាជនទូទៅ និង៧៧ ករណីទៀត គឺជាការឆ្លងនៅក្នុងពន្ធនាគារ។

ទន្ទឹមនោះ អ្នកជំងឺចំនួន៣,៣៩០នាក់បានជាសះស្បើយក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យផងដែរ៕

 

Related Articles

Back to top button
Close
Close