ក្រុមគ្រូពេទ្យបានរកឃេីញមនុស្ស៤នាក់នៅខណ្ឌពោធិសែនជ័យមានវិជ្ជមានកូវីដ១៩
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣០ ខែមីនា ២០២១) ៖ កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២១ ក្រុមគ្រូពេទ្យបានរកឃេីញករណីវិជ្ជមានជំងឺកូវីដ-១៩ មនុស្សចំនួន៤នាក់បន្ទាប់ពីធ្វេីតេស្ត លេីកទី១ ហើយ បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យហ្លូងម៉ែ ព្រមទាំងបញ្ជូនអ្នកពាក់ព័ន្ធ ចំនួន១៣នាក់ផ្សេងទៀត ទធ្វេីចក្តាឡីស័ក នៅមណ្ឌលព្រែកព្នៅបន្ត។
អ្នកដែលពាក់ព័ន្ធខាងលេី រស់នៅខាងក្រោយសាលា បឋមសិក្សាជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
អាជ្ញាធរបានប្រាប់ឲ្យដឹងថា បុគ្គលដែលវិជ្ជមានជំងឺកូវីដ-១៩ មានទី១ ឈ្មោះ ភួង ផល អាយុ៤៧ឆ្នាំ, ទី២ឈ្មោះគុណ សុខហេង ភេទប្រុស អាយុ៥៥ឆ្នាំ , ទី៣ឈ្មោះ ចាន់ ស្រីមុំ អាយុ៣១ឆ្នាំ និង ទី៤ឈ្មោះ ជៀស ស្រីនាង ភេទស្រី អាយុ១៨ឆ្នាំ។ ទាំង៤នាក់រស់នៅខាងក្រោយសាលាបឋមសិក្សាជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ដោយឡែកប្រជាពលរដ្ឋ កំពុងពាក់ព័ន្ធ ដែលរស់នៅខាងក្រោយសាលាបឋមសិក្សាជម្ពូវ័ន ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលព្រែព្នៅបន្ត៕