ក្រោយការបង្ក្រាបពីប៉ូលិសមី​យ៉ាន់​ម៉ា បាតុករ​​១៨​នាក់ស្លាប់ និង​ជាច្រើន​នាក់​ទៀត​រងរបួស ​​​

សារព័ត៌មាន​​ Cambodia News/

មី​យ៉ាន់​ម៉ា (១ មីនា ២០២១) ៖ មនុស្ស​យ៉ាងតិច​១៨ នាក់ និង​ជាច្រើន​នាក់​ទៀត​រងរបួស​ ដែលត្រូវបានគេចាត់ទុកថា ជា​ថ្ងៃ​ដ៏​អាក្រក់​បំផុត​នៃ​ការប្រមូលផ្តុំ​ប្រឆាំងនឹង​រដ្ឋប្រហារ។ នេះបើយោងតាមការបញ្ជាក់ពីការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ដែលដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC។​ ​

​ការស្លាប់​ត្រូវបាន​គេ​រាយការណ៍​នៅតាម​ទីក្រុង​មួយចំនួន​រួមមាន ទីក្រុង Yangon, Dawei និង Mandalay ខណៈដែល​ប៉ូលិស​បាន​ប្រើការ​បាញ់រះ​និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​លើ​ក្រុមបាតុករ​។

​យ៉ាងណាមិញ​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​ថ្កោលទោស​អំពើហិង្សា​នេះ ដោយ​និយាយថា “​ប្រជាជន​មី​យ៉ាន់​ម៉ា មាន​សិទ្ធិ​ប្រមូលផ្តុំ​ដោយ​សន្តិភាព​ និង​ទាមទារ​ឲ្យ​មាន​ការស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​។ ការប្រើប្រាស់​កម្លាំង​ដ៍​សាហាវ​ប្រឆាំងនឹង​ក្រុមបាតុករ​អហិង្សា មិនដែល​សម​ហេតុផល​ទេ​ក្រោម​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​”។

ជុំវិញករណីហិង្សានេះដែរ សហរដ្ឋអាមេរិកព្រមាន ចាត់វិធានការបន្ថែមលើមីយ៉ាន់ម៉ា, ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចេក សលលីវែន (Jake Sullivan) បានថ្លែងនៅអាទិត្យ (ពេលវេលានៅវ៉ាស៊ីនតោន) ថា រដ្ឋបាលលោក ចូ បៃដិន កំពុងតែត្រៀមចាត់វិធានការបន្ថែមទៀត ដែលនឹងត្រូវចេញនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីប្រឆាំងចំពោះអ្នកពាក់ព័ន្ធ ការបង្ក្រាបដោយហិង្សាទៅលើ ក្រុមបាតុករប្រឆាំងរដ្ឋប្រហារ៕

 

Related Articles

Back to top button
Close
Close