ប្រមុខ​យោធា​មី​យ៉ាន់​ម៉ា ឧត្តមសេនីយ៍ មីន អ៊ុង​​ហ្លាំង លើកឡើង​ថា រដ្ឋប្រហារ​ជា​ការជៀស​មិន​ផុត​

សារព័ត៌មាន​ Cambodia News/

មី​យ៉ាន់​ម៉ា (៣ កុម្ភៈ ២០២១) ​៖ ​​​តាម​ការលើកឡើង​របស់​ប្រមុខ​យោធា​មី​យ៉ាន់​ម៉ា ឧត្តមសេនីយ៍ មីន អ៊ុង​​ហ្លាំង កាលពី​ថ្ងៃ​អង្គារថា ការបណ្តេញ​រដ្ឋាភិបាល​របស់​លោកស្រី អ៊ុង សាន ស៊ូ​ជី នៅ​មី​យ៉ាន់​ម៉ា​ជា​«​ការជៀស​មិន​ផុត​» នៅពេល​រដ្ឋាភិបាល​អាម៉េរិក​ចាត់ទុក​ការដណ្តើម​អំណាច​នេះ​ជា រដ្ឋប្រហារ​មួយ​។​

​យោធា​មី​យ៉ាន់​ម៉ា​ដ៏​មាន​ឥទ្ធិពល​កាលពី​ថ្ងៃ​ចន្ទ​បាន​ធ្វើអោយ​ពិភពលោក​ស្រឡាំងកាំង​នៅពេល​ខ្លួន​ឃាត់ខ្លួន​លោកស្រី ស៊ូ​ជី និង​មេដឹកនាំ​គណបក្ស​កាន់​អំណាច​ជាច្រើន​ទៀត​នៅ​មុន​ព្រឹក​ព្រហាម​មុន​សភា​​ជាប់ឆ្នោត​ថ្មី​បើកប្រជុំ​លើកដំបូង​របស់​ខ្លួន​តែ​ប៉ុន្មាន​ម៉ោង​។​

​ក្រោយ​រដ្ឋប្រហារ​ភ្លាម ឧត្តមសេនីយ៍ វីន អ៊ុង ហ្លាំង ត្រូវបាន​ផ្តល់​«​អំណាចនីតិប្រតិបត្តិ នីតិបញ្ញត្តិ​និង​យុត្តិធម៌​» ដោយ​បាន​ប្រែក្លាយ​មី​យ៉ាន់​ម៉ា​ទៅ​ជា​របប​យោធា​ជា​ស្វ័យប្រវត្តិ​ក្រោយពី​បាន​ស្ថិតនៅក្រោម​​រដ្ឋាភិបាល​ស៊ីវិល​បាន​១០​ឆ្នាំ​។​

សេចក្តីថ្លែងការណ៍​មួយ​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​សប៊ុក​របស់​គណបក្ស​សម្ពន្ធ​ជាតិ​សំរាប់​លទ្ធិប្រជាធិបតេយ្យ បាន​អំពាវនាវ​អោយ​ដោះលែង​ស៊ូ​ជី ព្រមទាំង​ប្រធានាធិបតី វីន មី​យីនត៍ និង​សមាជិក​បក្ស​ដែល​ត្រូវ​​ចាប់ខ្លួន​។​វា​ក៏​ទាមទារ​អោយ​យោធា​ទទួលស្គាល់ លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា​ឆ្នាំ ២០២០​ផងដែរ​៕ ​ប្រែ​សម្រួលដោយ៖ ឃែម​បូឌាញូស៍

Related Articles

Back to top button
Close
Close