ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា គិតត្រឹមថ្ងៃទី៣០ ខែមិថុនានេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣០ មិថុនា ២០២០) ៖ គិតត្រឹមម៉ោង ០៨ និង២០ព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ពុំមានរកឃើញករណីជំងឺកូវីដ-១៩ ថ្មីទេ ដូច្នេះសរុបអ្នកជំងឺកូវីដ-១៩ ចំនួន១៤១នាក់ដដែល ជាសះស្បើយគ្មាន ចំនួនសំរាកនៅពេទ្យនៅសល់១១នាក់ ចំនួនជាសះស្បើយសរុបចំនួន១៣០នាក់ និងស្លាប់គ្មាន។ នេះបើយោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC។
ទោះជាបែបនេះក្តី CDC បានអះអាងថា ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងជាប់ជានិច្ច និងសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ បើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ។
បន្ថែមលើនេះត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង ការចាក់ធុងបាសរាំ។ ល។ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០។ យើងបានធ្វើតេស្តចំនួន៣៦១០៤ ស្មើនឹង២១៧៤ ក្នុង១លាននាក់៕