មេដឹកនាំស្ត្រីនៅ Vanuatu អំពាវនាវកុំឲ្យគាំទ្របេក្ខជនបុរសនៅក្នុងការបោះឆ្នោតជាតិ
ក្រុមមេដឹកនាំជាស្ត្រីនៅប្រទេសដែនកោះ នៅសមុទ្រប៉ាស៊ីហ្វិកខាងត្បូង Vanuatu កំពុង ធ្វើការអំពាវនាវដល់អ្នកបោះឆ្នោតឲ្យធ្វើពហិការប្រឆាំងចំពោះបេក្ខជនជាបុរស នៅក្នុងការបោះឆ្នោតជាតិនៅខែតុលាខាងមុខនេះ។
ក្រុមស្ត្រីអ្នកដឹកនាំបាននិយាយថា លោក Ralph Regenvanu សមាជិកសភាមិនបាន រក្សាពាក្យសន្យារបស់ខ្លួនដែលបានប្ដេជ្ញាថានឹង ជួយស្ត្រីឲ្យមានវត្តមានកាន់តែច្រើន ឡើងនៅក្នុងសភា។
នៅក្នុងសប្ដាហ៍នេះ ក្រុមស្ត្រីចំនួន ១១រូប បានធ្វើពហិការមិនចូលរួមស្តាប់សន្ទរកថា របស់លោក Ralph Regenvanu នៅក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលដល់ស្ត្រី។
លោកស្រី Jenny Ligo ជាសកម្មជនមកពីទីក្រុងព័រវីឡាបានមានប្រសាសន៍ប្រាប់ Radio Australia ថា លោកស្រីលើកទឹកចិត្តដល់អ្នកបោះឆ្នោតមិនឲ្យគាំទ្រដល់បេក្ខ ជនឈរឈ្នោះបោះឆ្នោតជាបុរស៕ (Radio Australia)