ដេននីក្វាន់មិនខ្វល់ពីការរិះគន់ ហើយបញ្ចេញកាន់តែខ្លាំង
សារព័ត៌មាន Cambodia News/
កម្សាន្ត (០៣ មេសា ២០១៧) ៖ បើទោះបី មានមតិរិះគន់ច្រើនយ៉ាងណាក៏ដោយ ក៏តារាសម្តែងស្រី ដេននីក្វាន់ នៅតែមិនខ្វល់ ហើយពីមួយថ្ងៃទៅមួយថ្ងៃ ការតែងខ្លួនរបស់ នៅតែស៊ិចស៊ីដដែល។
គ្រាន់តែចូលខែថ្មីភ្លាម តារាស្រីរូបនេះ បានបញ្ចេញភាពស៊ិចស៊ីរបស់នាងខ្លាំងជាងមុនទៅទៀត នៅក្នុងវីដេអូLive ដែលធ្វើឲ្យអ្នកគាំទ្រ មើលឃើញសម្រស់ដើមទ្រូងរបស់នាង ស្ទើរតែទាំងអស់ទៅហើយ។
ប៉ុន្តែនៅក្នុងវីដេអូLiveលើកនេះ ហាក់ដូចជាមានពាក្យរិះគន់ និងប្រតិកម្មខ្លាំង លើការតែងខ្លួនរបស់ ដេននីក្វាន់ ដោយ សារតែនាងបង្ហាញសាច់ដើមទ្រូងខ្លាំងពេក។ នៅក្នុងនោះដែរ ក៏មានមតិជាច្រើន បានសម្តែងការមិនពេញចិត្ត និងប្រើពាក្យក្នុងន័យស្ថាបនា ដើម្បីឲ្យនាងផ្លាស់ប្តូរ នូវការស្លៀកពាក់ ហើយជាពិសេសក៏មាន អ្នកខ្លះ បាននិយាយថា បើដេននីក្វាន់ ស្លៀកពាក់សមរម្យជិតដូចគេឯង មិនដឹងថាស្រស់ស្អាត និងថ្លៃថ្នូរយ៉ាងណាទេ។
អ្វីដែលគេចាប់អារម្មណ៍នោះ គឺដេននីក្វាន់ មិនបានស្តាប់ និងព្យាយាមកែប្រែ រាល់ពាក្យពេចន៍ ដែលអ្នកលេងបណ្តាញសង្គម បានប្រាប់នាង តាមរយៈវីដេអូLive នោះទេ នាងថែមទាំងប្រើពាក្យសម្តី បែបមិនសមរម្យ និងថាស្តី ទៅកាន់អ្នកដែលចូលមកCommentទៀត៕