ស្ដ្រី​ម្នាក់​ ត្រូវ​ជនសង្ស័យ​មិន​ស្គាល់មុខ​សម្លាប់​និង​ប្លន់​យក​ម៉ូតូ​នៅក្នុង​បន្ទប់​ជួល​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (២៦ ឧសភ ២០២០) ៖ ស្ដ្រី​ម្នាក់​ត្រូវ​ជនសង្ស័យ​មិន​ស្គាល់មុខ​ធ្វើ​សកម្មភាព​ប្លន់​សម្លាប់តក​​ម៉ូតូ​ កាលពី​វេលា​ម៉ោង ១៨​និង ៣០​នាទី ថ្ងៃទី​២៥ ​ខែឧសភា​ឆ្នាំ ២០២០​ ​នៅ​ចំណុច​បន្ទប់​ជួល​លេខ​១ ភូមិ​ចាក់​ជ្រូក សង្កាត់​​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនរងគ្រោះ​ឈ្មោះ អ៊ុច យ៉េន អាយុ ៤៦ ឆ្នាំ មុខរបរ​លក់​ចាប់ហួយ មាន​ស្រុកកំណើតភូមិថ្មី ឃុំ​កំពែង ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់នៅកន្លែងកើតហេតុ​ខាងលើ​។​ ​សម្ភារៈ​ដែល​បាត់បង់ ម៉ូតូ​១​គ្រឿង ម៉ាក​សង់ ​C125 ​ស៊េរី​ឆ្នាំ ​២០១៧ ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ ភ្នំពេញ 1DC7457​។

បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្អូនស្រី​បង្កើត​របស់​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​រូបគាត់​បានចេញ​ពី​បន្ទប់​ទៅធ្វើ​ការដូ​ចរាល់​ដង ដោយ​ជនរងគ្រោះ​នៅក្នុង​បន្ទប់​ជួល​តែម្នាក់ឯង លុះដល់​ម៉ោង ១៨ៈ​០០​នាទី ​រូបគាត់​បានចេញ​ពី​ធ្វើការ​នៅ​រោងចក្រ​ពេលមកដល់​បន្ទប់​វិញ​ ក៏​ឃើញ​បន្ទប់​ចាក់សោ​ខាងក្រៅ នៅពេលនោះ​គាត់​ក៏មិនបាន​ចាប់អារម្មណ៍​អ្វី​ដែរ ដោយគិត​ស្មានថា​ជនរងគ្រោះ​បាន​ចេញទៅ​ទិញ​ឥ​វ៉ាន់​ពេល​គាត់មើលឃើញធុង​ទឹកកកនៅមុខ​បន្ទប់អត់​ចាក់សោ រូបគាត់ក៏មាន​ការសង្ស័យ​គាត់​ក៏បាន​ហៅ​ប្អូន​ជីដូន​១ របស់គាត់​មក​វាយ​បំបែក​សោរ​បន្ទប់​ក៏​ស្រាប់តែ​ឃើញ​ជនរងគ្រោះ ដេកស្លាប់​បាត់ទៅហើយ​ទើប​រាយការណ៍​មក​សមត្ថកិច្ច​តែម្តង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ក៏បាន​មកដល់​កន្លែងកើតហេតុ​បាន​ទាក់ទង​ទៅខាង​កោសល្យ​វិ​ច្ច័​យ​លោក​ឧក​ញា​វេជ្ជបណ្ឌិត​នង​សុវណ្ណ​រត្ន​ន៍​បានបញ្ជាក់​ថា​សព​ស្លាប់​ដោយសា​ការ​វាយ​និង​វត្ថុ​រឹង​ចំ​គល់​ថ្គាម​បណ្តាល​ឲ្យ​ស្លាប់ ករណី​ខាងលើនេះ​ពិតជា​ប្លន់​និង​សម្លាប់​មែន ចំពោះ​សព​បាន​ប្រគល់អោយ​ក្រុម​គ្រួសារ​យកទៅ​ធ្វើរ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​៕

 

​​

Related Articles

Back to top button
Close
Close