ក្រសួង​វប្បធម៌​ចេញ​សេចក្ដី​ណែនាំ បញ្ឈប់​ផ្សព្វផ្សាយ​សារ​ មាន​លក្ខណៈភាព​អាសអាភាស

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១២ ឧសភា ២០២០) ៖ កាល​ពី​ពេល​កន្លង​មក​ថ្មី​ៗ​នេះ​ក្រុម​ប្រឹក្សា​វិន័យ និង​លើក​សរសើរ​នៃ ក្រសួង​វប្បធម៌​​ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ដោយ​ណែនាំ​ឲ្យ​បញ្ឈប់​ផ្សព្វផ្សាយ​សារ​គ្រប់​រូប​ដែល​មាន​លក្ខណៈ​ស្រើបស្រាល អាសអាភាស អុជអាល និង​ប្រកាន់​ពូជសាសន៍​ជា​ដើម។

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​នេះ បន្ទាប់​ពី​ថ្មី​ៗ​នេះ ក្រុម​ប្រឹក្សា​វិន័យ និង​លើក​សរសើរ​របស់​ក្រសួង​វប្បធម៌ បាន​សង្កេត​ឃើញ​នូវ​សកម្មភាព​ផ្សព្វផ្សាយ​ខ្លះ តាម​រយៈ​គេហទំព័រ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយ​ចំនួន ពិសេស​អាជីវករ​អនឡាញ អ្នក​និពន្ធ​បទ​ភ្លេង និង​ទំនុក​ច្រៀង និង​អ្នក​សម្ដែង​ក្រៅ​ប្រព័ន្ធ​ជា​ដើម​បាន​ផ្សព្វផ្សាយ​ពី​សារ​ជា​រូបភាព សំឡេង និង​វីដេអូ​ប្រកប​ដោយ​អសីលញាញ។

ការណ៍​នេះ គឺ​ខុស​ពី​ក្រម​សីលធម៌​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​វប្បធម៌ ទំនៀមទម្លាប់​ ប្រពៃណី អត្តសញ្ញា និង​កិត្យានុភាព​ជាតិ​ជា​រឿយៗ៕

 

Related Articles

Back to top button
Close
Close