ចិនរាយការណ៍ថា គ្មានករណីឆ្លងថ្មីនៃវីរុសកូរ៉ូណា៥ថ្ងៃជាប់គ្នា
សារព័ត៌មាន Cambodia News/
ចិន (២៣ មីនា ២០២០) ៖ យោងតាមគណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិន បានរាយការណ៍នៅព្រឹកនេះថា គ្មានករណីឆ្លងថ្មីនៃវិរុសកូរ៉ូណាសូម្បីតែម្នាក់នៅក្នុងស្រុក រយៈពេល៥ថ្ងៃជាប់គ្នា ខណៈសរុបករណីចំនួន៣៩ករណីថ្មីគឺត្រូវបាននាំចូលពីបរទេស និងមានអ្នកស្លាប់ចំនួន៩ នាក់ផ្សេងទៀតគិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ។ នេះបើយោងតាមប្រភពពី CGTN ។
របាយការណ៍ដដែលបានបញ្ជាក់ចំនួនករណីឆ្លងនៅចិនដីគោកសរុប៨១.០៩៣ នាក់ខណៈចំនួនអ្នកស្លាប់កើនដល់៣.២៧០នាក់។ នៅថ្ងៃដដែលអាជ្ញាធរសុខាភិបាលចិនបាននិយាយថាអ្នកជម្ងឺចំនួន ៤៥៩នាក់ត្រូវបានអនុញ្ញាតឲ្យបាកចេញពីមន្ទីរពេទ្យដែលធ្វើឲ្យចំនួនអ្នកជាសរុបកើនដល់៧២.៧០៣នាក់នៅទូទាំងប្រទេស។
សូមជម្រាបថា ក្នុងចំណោម២៩ករណីថ្មីដែលបាននាំចូលពីបរទេស ត្រូវបានចុះបញ្ជីនៅក្នុងខេត្តចំនួន ៩ និង១០ករណីទៀតនៅទីក្រុងប៉េកាំងនិងស៊ាងហៃ ចំណែក ៦ ករណីទៀតនៅខេត្តហ្វូជាននិងខេត្តក្វាងទុង៕