ឥស្លាមនៅឥណ្ឌាប្រារព្ធពិធីបញ្ចប់រដូវបុណ្យ Ramadan
ជនភៀសខ្លួនសាសនាឥស្លាមរាប់សែននាក់នៅ រដ្ឋ Assam ភាគឦសាននៃប្រទេសឥណ្ឌា បានប្រារព្ធធ្វើពិធីបញ្ចប់បុណ្យ Ramadan នៅចំពេលដែលមានការការពារសន្តិសុខតឹងតែង។
ជនភៀសខ្លួនទាំងនេះ ត្រូវបង្ខំចិត្តរត់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេក្នុងរដ្ឋ Assam បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាង ជន ជាតិឥស្លាមនិយាយភាសាបង់ក្លាដេស្ហ និងក្រុមកុលសម្ព័ន្ធ Bodo ដែលកាន់លទ្ធិហិណ្ឌូ។
ការប៉ះទង្គិចនេះ បណ្តាលឲ្យមនុស្ស ៧០នាក់ស្លាប់ និង ៣រយនាក់ផ្សេងទៀតទៅរស់នៅក្នុងជំរំជួយសង្គ្រោះ។
ជនភៀសខ្លួនដែលមកពីសហគមន៍ទាំងពីរឲ្យដឹងថា ការប៉ះទង្គិចគ្នានេះ បង្កឲ្យមានអំពើហិង្សាដ៏អាក្រក់បំផុតចាប់តាំង ពីទសវត្សរ៍ ១៩៩០ មក៕ (Radio Australia)