សម្តេចតេជោ ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាននារសៀលនេះនៅកោះពេជ្រ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ មករា ២០២០) ៖ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដ៏មានប្រជាប្រិយភាពនៅកម្ពុជានឹងជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន រួមទាំងមន្ត្រីដែលបំពេញការងារពាក់ព័ន្ធវិស័យសារព័ត៌មានប្រមាណ៥០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។
នេះជាជំនួបលើកទី៤ រវាងនាយករដ្ឋមន្ត្រីជាមួយអ្នកសារព័ត៌មាន ហើយក៏ជាការណាត់ ជួបជាប្រចាំឆ្នាំរបស់សម្តេច ហ៊ុន សែន ដើម្បីបង្កើនទំនាក់ទំនងនិងភាពស្និទស្នាលជាមួយ អ្នកសារព័ត៌មានផងដែរ ។ ប៉ុន្តែអ្វីជាការកត់សម្គាល់នៅមុនជំនួបនេះសម្តេច ហ៊ុន សែន បានសម្តែងការអរគុណចំពោះអ្នកសារព័ត៌មានដែលបានជួយផ្សព្វផ្សាយពីការអភិវឌ្ឍន៍លើគ្រប់វិស័យនៅកម្ពុជា។
តាមមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងថា ក្នុងជំនួបនាពេលរសៀលនេះសម្តេច ហ៊ុន សែន ក៏នឹងត្រូវដោះស្រាយនូវសំណូមពរមួយចំនួនរបស់អ្នកសារព័ត៌មានផងដែរ ដែលពួកគេបានលើកជូនសម្តេចឲ្យជួយ ខណដែលសំណូមពរទាំងនោះ ទាក់ទងនឹងផលប្រយោជន៍រួមរបស់អ្នកសារព័ត៌មាន៕