កាត់ទោសប្រហារជីវិតមនុស្ស៥នាក់ពីបទឃាតកម្មលើអ្នកកាសែតអារ៉ាប៊ីសាអ៊ូឌីត
សារព័ត៌មាន Cambodia News/
អារ៉ាប៊ីសាអ៊ូឌីត ៖ មនុស្សចំនួន៥នាក់ត្រូវបានកាត់ទោសប្រហារជីវិតកាលពីថ្ងៃចន្ទពីបទឃាតកម្មលើអ្នកកាសែតអារ៉ាប៊ីសាអ៊ូឌីតឈ្មោះ Jamal Khashoggi ប៉ុន្តែជំនួយការកំពូលពីររូបរបស់រាជទាយាទដ៏មានឥទ្ធិពលត្រូវបានលើកលែងទោសនៅក្នុងសាលក្រមមួយដែលបានបង្កឲ្យមានការថ្កោលទោសពីអន្តរជាតិ។
លោក Khashoggi ដែលជាអ្នកកាសែត Washington Post ត្រូវបានគេធ្វើឃាតកាលពីខែតុលាឆ្នាំមុននៅក្នុងស្ថានកុងស៊ុលរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតប្រចាំទីក្រុងអ៊ីស្តង់ប៊ុលដោយបណ្តាលឲ្យមានវិបត្តិការទូតដ៏អាក្រក់បំផុតមួយហើយធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់រាជទាយាទ Mohammed bin Salman ត្រូវអាប់ឱន។
ព្រះរាជអាជ្ញាបាននិយាយថា ក្នុងចំណោមមនុស្សទាំង១១នាក់ដែលត្រូវបានចោទប្រកាន់នៅក្នុងករណីនេះ មនុស្ស៥នាក់ត្រូវបានកាត់ទោសប្រហារជីវិត, ៣នាក់ត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារសរុប២៤ឆ្នាំហើយអ្នកផ្សេងទៀតត្រូវបានលើកលែងទោស៕