សម្តេចតេជោ ៖ ផ្តាំផ្ញើទៅពលរដ្ឋកុំឲ្យភ័យចំពោះសមយុទ្ធ នៅសៀមរាប-ស្វាយរៀង
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យវេស្ទើនប្រមាណ ២,៨៣១នាក់ ក្នុងនោះនារីមានចំនួន ១,៦១៤នាក់នាព្រឹកថ្ងៃទី១៨ ខែធ្នូ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្តាំផ្ញើទៅ ប្រជាពលរដ្ឋ កុំឲ្យមានការភ័យព្រួយ ចំពោះការធ្វើសមយុទ្ធ នៅខេត្តសៀមរាប និងខេត្តស្វាយរៀង។
សម្តេចតេជោបានបញ្ជាក់ថា “នៅព្រឹកនេះមានការធ្វើ សមយុទ្ធចំនួន២ គឺមួយនៅសៀមរាប គឺជាការសមយុទ្ធ អំពីការធ្លាក់យន្តហោះ ប៉ុន្តែកុំឲ្យមានការភ័យព្រួយ ឬប្រើបណ្តាញសង្គម លើកឡើងមួលបង្កាត់ ពីការធ្លាក់យន្តហោះជាដើម។ មិនមែនជាធ្លាក់ យន្តហោះមែនទែនទេ” ចំណែកនៅស្វាយរៀងវិញ សម្តេចបន្តថា “គឺជាសមយុទ្ធជួយ សង្រ្គោះមហន្តរាយ រវាងកម្ពុជានិងវៀតណាម និងកុំឃោសនា អកុសលណាមួយ” ៕