ជប៉ុនផ្តើមធ្វើការស្វែងរកទ្រង់ទ្រាយធំ ក្រោយព្យុះទីហ្វុងផ្តាច់ជីវិតមនុស្សជិត ៥០នាក់
សារព័ត៌មាន Cambodia News/
ជប៉ុន (១៧ តុលា ២០១៩) ៖ ប្រទេសជប៉ុនចាប់ផ្តើមធ្វើការសង្រ្គោះ និងស្វែងរកទ្រង់ទ្រាយធំ ក្រោយពេលព្យុះទីហ្វុង Hagibis បានបោកបក់លើប្រទេសនេះ បណ្តាលឲ្យមានគ្រោះទឹកជំនន់ និងការរអិលបាក់ដី និងបានបំផ្លាញអគារជាច្រើនខ្នង និងមនុស្សយ៉ាងតិច ៤៩នាក់បានស្លាប់ និងជាង ២០០នាក់រងរបួស ខណៈមនុស្សយ៉ាងតិច ១៤នាក់កំពុងបាត់ខ្លួន។
ក្រុមសង្រ្គោះប្រមាណ ១១០.០០០សែននាក់បានចូលរួមក្នុងប្រតិបត្តិការ រួមមានប៉ូលីស ១៣.០០០នាក់ ក្រុមពន្លត់អគ្គិភ័យ ៦៦.០០០នាក់ និងកងកម្លាំង ៣១.០០០នាក់។ នេះបើតាមការបញ្ជាក់របស់ប្រធានគណៈរដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga ថ្លែងក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃចន្ទម្សិលមិញនេះ។
មនុស្សចំនួន ២៣០.០០០នាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងពួកគេ មុនពេលការធ្វើដំណើរមកដល់របស់ព្យុះ។ រហូតមកដល់ថ្ងៃចន្ទម្សិលមិញនេះ ផ្ទះសម្បែងច្រើនជាង ៨៤.០០០ខ្នងនៅក្នុងទីក្រុងតូក្យូ ភាគខាងជើងជប៉ុន និងតំបន់ភ្នំ មិនមានអគ្គិសនីប្រើប្រាស់នោះទេ ៕ ប្រភព៖ CNN