រឿងក្តីអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២រូបត្រូវ​តុលាការលើកពេលប្រកាសសាលក្រម

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៣០ សីហា ២០១៩) ៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា នេះ សាលាដំបូងរាជធានីភ្នំពេញ បានលើកពេល​ប្រកាសសាលក្រមរឿងក្តីអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២រូប គឺ លោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ទេ ដោយបានលើកពេលទៅថ្ងៃក្រោយ មូលហេតុនៃការលើកពេលនេះដោយ​សារ​ចៅក្រម ជាប់សិក្ខាសាលា។

លោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ត្រូវ​បាន​តុលាការបានឃុំខ្លួនអ្នកទាំងពីរ ក្នុងពន្ធនាគារអស់រយៈពេលជាង ៩ខែ ទើបអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយភ្ជាប់នូវលក្ខខណ្ឌដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។​

សូមបញ្ជាក់ថា តុលាការបានចោទប្រកាន់លោក យាង សុធារិន្ទ និង លោក អ៊ួន ឈិន ចំនួន២បទចោទ គឺទី១ បទ “ផ្ដល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឱ្យអន្តរាយការការពារជាតិ” និងទី២ បទ “ផលិតវីដេអូអាសអាភាស” បន្ទាប់ពីបានឃាត់ខ្លួនពួកគាត់ កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧​៕ ដោយ​ ៖ សហការី​

 

 

Related Articles

Back to top button
Close
Close