ក្រសួង​អប់​រំ​បង្ហាញ​សៀវភៅ​កម្រង​វិញ្ញាសារ​វិទ្យាសាស្ត្រ​សម្រាប់​ជំនួយ​ដល់​សិស្ស​ប្រឡង​បាក់​ឌុប ​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (១១ កក្កដា ២០១៩) ៖ យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងអប់រំ នៅ​ថ្ងៃទី១០ ខែកក្កដា ​ម្សិល​មិញ​ បានបង្ហាញសៀវភៅ ដែលជាកម្រងវិញ្ញាសារ​ប្រឡង​សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) ថ្នាក់វិទ្យាសាស្ត្រ សម្រាប់ជំនួយ និងជាគ្រឹះដល់សិស្ស ក្នុងការប្រឡង ដែលនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ ដែលមានវិញ្ញាសារ ចាប់ពីឆ្នាំ២០១៤ ដល់ ឆ្នាំ ២០១៧។

សៀវភៅនេះ អាចស្វែងរកបាន នៅតាមបណ្ណាគារ គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ ឬនៅតាម បណ្ណាគារផ្សេងៗ និងនៅតាមទីផ្សារដែលនៅជិតផ្ទះ ។

សូមបញ្ជាក់ថា គិតត្រឹមសប្តាហ៍ នៃខែកក្កដានេះ មានបេក្ខជនដាក់ពាក្យចូលរួមប្រឡង សរុប១១៩,២១៧ នាក់ កើន៥៨៥២នាក់ បើធៀបនឹងវត្តមានឆ្នាំ២០១៨ ក្នុងនោះបេក្ខជនស្រ្តី ៦១០៣១នាក់ ។

សម្រាប់ថ្នាក់វិទ្យាសាស្ត្រមានបេក្ខជនចំនួន៤៥៤១៤ (៣៨%) ស្រ្តី ២៥៥២៦ នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៧៣៨០៣នាក់ (៦២%) ស្រ្តី៣៥៥៣៨នាក់៕

Related Articles

Back to top button
Close
Close