ពីថ្ងៃនេះដល់ថ្ងៃ៨ កក្កដា នឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើននៅទូទាំងប្រទេស
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២ កក្កដា ២០១៩) ៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា កម្ពុជាបានកំពុងនិង ទទួលនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ) ធ្វើឲ្យមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន នៅទូទាំងប្រទេស ក្នុងនោះក៏នឹងមានខ្យល់ខ្លាំង លើផ្ទៃសមុទ្រ និងបង្កឲ្យមានរលកជាខ្លាំង ។
លិខិតរបស់ក្រសួង បានឲ្យដឹងទៀតថា ឥទ្ធិពលនេះ អូសបន្លាយលើភាគខាងជើង ក្នុងទឹកដីប្រទេសថៃ , ឡាវ និងវៀតណាម ដោយភ្ជាប់នឹងវិសម្ពាធ (TD) ដែលទើបនឹងកើតឡើង នៅខាងកើតកោះហៃណាំ ។
ក្រសួងបានបន្ថែមថា “បាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ នឹងបន្តកើតមាន និងរលកសមុទ្រខ្លាំង អាស្រ័យ ហេតុនេះ សូមសាធារណៈជន បន្តមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងនូវបណ្តាបាតុភូតអវិជ្ជមាន ដែលកើតមានឡើងជាយថាហេតុ” ៕