នៅ​ព្រឹក​ថ្ងៃទី២៤​មិថុនា​នេះ អ្នកស្លាប់​ករណី​បាក់អគារ​នៅ​ក្រុងព្រះសីហនុ​កើន​ដល់​២៤​នាក់​ហើយ​

សារព័ត៌មាន​​​ Cambodia News/

ព្រះសីហនុ​ (២៤ មិថុនា ២០១៩) ៖ ​ ​​តាម​សេចក្តី​រាយ​ការ​ណ៍​ពី​ក្រុម​ប្រតិបត្តិការ​សង្គ្រោះករណី​បាក់អគារ​នៅ​ក្រុងព្រះសីហនុ​ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ម៉ោង​៦​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា​ឆ្នាំ ២០១៩​នេះ ចំនួន​អ្នកស្លាប់​កើន​ដល់​២៤​នាក់​ហើយ និង​អ្នករបួស​នៅ​រក្សា​ចំនួន​២៤​នាក់​ដដែល ក្រោយ​ក្រុម​សង្គ្រោះបាន​រកឃើញ​សាកសព​បុរស​៣​នាក់​ទៀត​នៅក្នុង​គំនរ​បាក់បែក​នៃ​អគារ​កាលពី​យប់​រំលង​អធ្រា​ត្រ​ចូល​ថ្ងៃ​២៤​មិថុនា​នេះ​។​

សរុប​ជនរងគ្រោះ​រហូតមក​ត្រឹម​ម៉ោង​៦​ព្រឹក​ថ្ងៃ​២៤​មិថុនា​នេះ មាន​ចំនួន​៤៨​នាក់​ក្នុងនោះ​ស្លាប់​២៤​នាក់​(​ស្រី​៤​នាក់​) និង​រងរបួស​ចំនួន​២៤​នាក់​(​ស្រី​២​នាក់​) បច្ចុប្បន្ន​ក្រុម​សង្គ្រោះ​កំពុង​បន្ត​បេសកកម្ម​ស្វែងរក​ជនរងគ្រោះ​ចុងក្រោយ​ទៀត ដែល​តាម​ការខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​គេ​សង្ឃឹមថា​ប្រតិបត្តិការ​នេះ​អាច​នឹង​បញ្ចប់​នៅថ្ងៃនេះ​៕

Related Articles

Back to top button
Close
Close