មន្រ្តីនគរបាលភ្នំពេញ ២០រូប ត្រូវបានបណ្ដេញចេញពីក្របខណ្ឌមន្ត្រីរាជការ

សារព័ត៌មាន​​​ Cambodia News/

ភ្នំពេញ (២០ មិថុនា ២០១៩) ៖ យោងតាមការចុះផ្សាយ របស់អគ្គស្នងការនគរបាលជាតិ បាន​អោយ​ដឹង​ថា មន្រ្ដីនគរបាលជាតិ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន២០រូប ត្រូវបានដកហូតឋានន្តរសក្កិ និងបណ្ដេញចេញ ពីក្របខណ្ឌមន្ត្រីរាជការ ដោយមូលហេតុ បោះបង់ចោលការងារ។ ​

តាមសេចក្តីប្រកាសដដែល​បាន​បញ្ជាក់ថា មន្ត្រីនគរបាលទាំង២០រូប ដែលបានបណ្តេញនោះ រួមមាន៖ ថ្នាក់អនុសេនីយ៍ឯក ចំនួន៤នាក់, ថ្នាក់អនុសេនីយ៍ទោ ចំនួន១១នាក់ និងថ្នាក់អនុសេនីយ៍ត្រី ចំនួន៤នាក់ និងព្រឹន្ទបាលទោម្នាក់។

សូមបញ្ជាក់ថា ការបណ្ដេញចេញនេះ បានធ្វើឡើង តាមរយៈសេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ដែលចុះហត្ថលេខា ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

 

 

Related Articles

Back to top button
Close
Close