ឯកឧត្តម ហ៊ុន ម៉ានី ចង់ឱ្យសិស្សរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ក្លាយជាយុវជនគំរូ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៦ មេសា ២០១៩) ៖ នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសម្រាប់សិស្សសាលាភូមិន្ទចៅក្រម និងសិស្សចៅក្រម ព្រះរាជអាជ្ញាផ្ទៃក្នុង និងសិស្សសាលាភូមិន្ទក្រឡាបញ្ជីនៃរាជបណ្ឌិតយសភាវិជ្ជាជីវៈតុលាការ ថ្ងៃទី២៥ ខែមេសា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានទទូចស្នើសិស្សរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការមួយ ខិតខំសិក្សាស្រាវជ្រាវធ្វើបច្ចុប្បន្នភាពជំនាញវិជ្ជាជីវៈដើម្បីក្លាយជាយុវជនគំរូនៃយុវជនជំនាន់ក្រោយ។
ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ការខិតខំរៀនសូត្រជំនាញវិជ្ជាជីវៈនៅថ្នាក់ និងការខិតខំស្រាវជ្រាវចំណេះដឹងនៅក្នុងសង្គមបន្ថែម សំដៅការធ្វើបច្ចុប្បន្នភាពជំនាញវិជ្ជាជីវៈរបស់ខ្លួន នៅក្នុងវិស័យយុត្តិធម៌ គឺវានឹងរួមចំណែកអោយប្រទេសជាតិយើង ក្លាយជាប្រទេសនីតិរដ្ឋពិតប្រាកដ មានការធានាផ្តល់សេវាយុត្តិធម៌ប្រកបដោយការយកចិត្តដាក់និងមានគុណភាពនៅក្នុងសង្គម និងសន្តិសុខសង្គម៕