ក្រសួងសុខាភិបាល ប្រកាសឲ្យ​បញ្ឈប់ទទួលទានកាហ្វេ Coffee Like

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៨ តុលា ២០១៨) ៖ ​ ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ប្រើប្រាស់ផលិតផលកាហ្វេ Coffee Like (កាហ្វេកំលាំងសេះ) ​ដើម្បី​ជៀស​វាង​ការខាតបង់ថវិកា និងប៉ៈពាល់ដល់សុខភាព ឬឈានដល់បាត់អាយុជីវិត ដោយសារគាំងបេះដូង ដល់អ្នកប្រើប្រាស់

​តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​នៅថ្ងៃទី១៨ ខែតុលា នេះ បាន​អោយ​ដឹង​ថា ចំ​ពោះ​​ក្រុមហ៊ុននាំចូលផលិតផលកាហ្វេខាងលើ ត្រូវបញ្ឈប់ការនាំចូលផ្សព្វផ្សាយលក់ ចែកចាយ និងត្រូវប្រមូលនូវផលិតផល កាហ្វេនេះ ដែលមានផ្ទុកឱសថសម័យឈ្មោះ Sildenafil Tadalafil ជាឱសថបង្កើនចំណង់ផ្លូវភេទបុរសនេះ មកកំទេចចោលជាបន្ទាន់ ៕

 

Related Articles

Back to top button
Close
Close