តុលាការ​វៀត​ណាម​កាត់​ទោស​ជន​ជាតិ​អាមេរិក​ពីរ​នាក់​ដាក់​ពន្ធនា​គារ​១៤​ឆ្នាំ​

សារព័ត៌មាន​ Cambodia News/

ហាណូយ (២៣ សីហា ២០១៨) ៖  តុលាការវៀតណាមបានសម្រេចផ្ដន្ទាទោសជនជាតិអាមេរិកដើមកំណើតវៀតណាមពីរនាក់កាលពីថ្ងៃ​ទី​២២ ខែសីហា ដោយម្នាក់ៗដាក់ពន្ធនាគារ១៤ឆ្នាំ ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មរៀបចំផែនការវាយប្រហារបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់កាលពីដើមឆ្នាំ២០១៨។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters​ ។

ជនជាប់ទាំងពីរនាកមានឈ្មោះ James Nguyen  ភេទប្រុស និងឈ្មោះ Angel Phan ភេទស្រី រួមជាមួយអ្នកសមគំនិត១០នាក់ផ្សេងទៀតជាប់ទោសរយៈពេលខ្លី ត្រូវបានផ្តន្ទាទោសបន្ទាប់ពីសវនាការរយៈពេលពីរថ្ងៃ។

លោក Nguyen និងលោកស្រី Phan ត្រូវបានតុលាការ ចោទប្រកាន់ពីបទរៀបចំផែនការវាយប្រហារចំនួនបីលើក ក្នុងនោះរួមមានទាំងការប៉ុនប៉ងវាយប្រហារបំផ្ទុះគ្រាប់បែកប្រឆាំងនឹងអាកាសយានដ្ឋានក្នុងទីក្រុងហូជីមិញ កាលពីខែមេសាកន្លងទៅ និងការបំផ្ទុះគ្រាប់បែកដោយជោគជ័យលើប៉ុស្ដិ៍ប៉ូលិសមួយ កន្លែងកាលពីខែមិថុនា ឆ្នាំ២០១៧ផងដែរ។

ដោយឡែកបើតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម លោក James Nguyen និងលោកស្រី Angel Phan បានធ្វើសកម្មភាព វាយប្រហាររបស់ខ្លួន ក្នុងនាមអង្គការមួយមានឈ្មោះថា «រដ្ឋាភិបាលវៀតណាមបណ្ដោះអាសន្ន» មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ អង្គការមួយនេះហើយដែលត្រូវបានទីក្រុងហាណូយ ចោទថា ជាអង្គការភេរវកម្មគំាទ្រដោយអ្នកស្ម័គ្រស្មោះនឹង អតីតវៀតណាមខាងត្បូង៕

Related Articles

Back to top button
Close
Close