ក្រសួងអប់រំ បញ្ជាក់ពីកាលបរិច្ឆេទនៃការប្រកាសលទ្ធផលប្រឡងបាក់ឌុប
សារព័ត៌មាន Cambodia News/
រាជធានីភ្នំពេញ (២២ សីហា ២០១៨) ៖ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡង៖ ២០ សីហា ២០១៨ នឹងត្រូវប្រកាសនៅរសៀលថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៨ ចំពោះមណ្ឌលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្ដាល។នេះបើយោងតាមការបញ្ជាក់របស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៨នេះ។
ចំណែកឯបណ្ដាខេត្តផ្សេងៗទៀត នឹងត្រូវប្រកាសនៅព្រឹកថ្ងៃទី១២ កញ្ញា ឆ្នាំ២០១៨ ។ជាមួយគ្នានោះដែលក្រសួងក៏បានឲ្យដឹងដែរថា ការប្រកាសលទ្ធផលនេះ នឹងត្រូវផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំផងដែរ៕