សាលា អេយូភីភី ឡៃហ្គឺ លីឌឺហ្សីប អាកាឌឺមី ពង្រីកវិសាលភាពអប់រំ ដោយបើកទទួលចុះឈ្មោះចូលរៀនក្នុងកម្រិតបឋមសិក្សាដោយប្រើប្រាស់កម្វវិធីសិក្សាលំដាប់ពិភពលោក VICTORIAN CURRICULUM 2.0
Cambodia News
(ភ្នំពេញ)៖សាលា អេយូភីភី ឡៃហ្គឺ លីឌឺហ្សីប អាកាឌឺមី មានមោទនភាពយ៉ាងក្រៃលែងក្នុងការប្រកាសពង្រីកវិសាលភាពភាពអប់រំរបស់ខ្លួន តាមរយៈការទទួលចុះឈ្មោះថ្មីឱ្យចូលរៀនក្នុងកម្រិតបឋមសិក្សា ដោយប្រើប្រាស់កម្មវិធីសិក្សាដ៏ល្បីល្បាញឈ្មោះ វិកតូរៀ 2.0 (Victorian Curriculum 2.0) ដែលត្រូវបានរចនាសម្រិតសម្រាំងឡើងដើម្បី បណ្តុះបណ្តាលសិស្សានុសិស្សកម្រិតបឋមសិក្សាឱ្យមានមូលដ្ឋានគ្រឹះដ៏រឹងមាំជាអ្នកដឹកនាំប្រកបដោយទំនុកចិត្ត។
ការដាក់ឱ្យប្រើប្រាស់នូវកម្មវិធីសិក្សាខ្នាតអន្តរជាតិដ៏មានប្រជាប្រិយភាព វិកតូរៀ 2.0 ពីប្រទេសអូស្ត្រាលីនេះ បានបង្ហាញកាន់តែច្បាស់ពីការប្តេជ្ញាចិត្តរបស់សាលា ក្នុងការផ្តល់នូវការអប់រំឈានមុខគេ ដោយជួយបណ្តុះសិស្សានុ សិស្សឱ្យមានភាពចង់ចេះចង់ដឹង ជំនាញបច្ចេកវិទ្យាឌីជីថល ភាពជាអ្នកដឹកនាំ ការគិតច្នៃប្រឌិត ចាប់តាំងពីវ័យដំបូង។
កម្មវិធីសិក្សាកម្រិតបឋមសិក្សាស្តង់ដារអន្តរជាតិនេះ ត្រូវបានរចនាឡើងមិនត្រឹមតែដើម្បីរៀបចំកុមារឱ្យទទួល បានជោគជ័យក្នុងការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការរស់នៅក្នុងសង្គម ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។ កម្មវិធីនេះរួមបញ្ចូលគ្នា ជាមួយនឹងការរៀនតាមបែបស្វែងយល់បំផុសគំនិត នវានុវត្តន៍ និងការអភិវឌ្ឍ គុណធម៌។
លោកស្រី Janet Tartaglia នាយិកាសាលា អេយូភីភី ឡៃហ្គឺ លីឌឺហ្សីប អាកាឌឺមី បានមានប្រសាសន៍ថា៖ «នៅសាលា អេយូភីភី ឡៃហ្គឺ លីឌឺហ្សីប អាកាឌឺមី យើងជឿជាក់ថា ការអប់រំគួរតែជំរុញកុមារឱ្យមានទំនុកចិត្ត មានជំនាញប្រព័ន្ធឌីជីថល ចេះដឹកនាំប្រកបដោយក្តីមេត្តា ក្លាយជាសហគ្រិនដែលមានក្រមសីលធម៌ និងជាអ្នកដោះស្រាយ បញ្ហាប្រកបដោយភាពច្នៃប្រឌិត។ កម្មវិធីសិក្សាដ៏ពិសេសនេះផ្តល់នូវគ្រឹះសិក្សាដ៏រឹងមាំ ខណៈពេលដែលអនុញ្ញាតក៏ដូចជាអភិវឌ្ឍជំនាញចាំបាច់ដើម្បីរីកចម្រើនទៅថ្ងៃអនាគត។»
ហេតុអ្វីបានជាអ្នកគួរជ្រើសរើសកម្មវិធីសិក្សា Victorian Curriculum 2.0 សម្រាប់កូនៗ?
កម្មវិធីសិក្សា Victorian Curriculum 2.0 ត្រូវបានបង្កើតឡើងនៅប្រទេសអូស្ត្រាលី ហើយត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាវិធីសាស្ត្រអប់រំទំនើប ដែលយកការអភិវឌ្ឍរបស់សិស្សជាគោល។ កម្មវិធីនេះសង្កត់ធ្ងន់ទៅលើទាំងសមិទ្ធផលសិក្សា និងការអភិវឌ្ឍសមត្ថភាពសំខាន់ៗរបស់កុមារ ដែលជួយជម្រុញឱ្យពួកគេទទួលបានជោគ ជ័យលើសពីការសិក្សាក្នុងថ្នាក់រៀន។ អ្វីដែលកាន់តែពិសេស និងខុសប្លែកពីសាលាបឋមសិក្សាដទៃទៀតនោះគឺ កម្មវិធី សិក្សានេះរួមបញ្ចូលទាំងមុខវិជ្ជា បច្ចេកវិទ្យា សេដ្ឋកិច្ច សហគ្រិនភាព និងអាជីវកម្ម ទន្ទឹមនឹងមុខវិជ្ជាគោលសំខាន់ៗផ្សេងទៀត។
ចំណុចខ្លាំងសំខាន់ៗនៃកម្មវិធីសិក្សាមានដូចជា៖
- គ្រឹះដ៏រឹងមាំលើអក្ខរកម្ម និងគណនកម្ម៖ សិស្សានុសិស្សនឹងអភិវឌ្ឍជំនាញស៊ីជម្រៅលើការអាន ការសរសេរ គណិតវិទ្យា និងការប្រាស្រ័យទាក់ទងគ្នាតាមរយៈបទពិសោធន៍សិក្សាដ៏រីករាយ និងសមស្របទៅតាមវ័យពួកគេ ដែលជួយបង្កើតទំនុកចិត្ត និងភាពស្ទាត់ជំនាញចាប់តាំងពីវ័យក្មេង។
- ការគិតពិចារណា និងការគិតច្នៃប្រឌិត៖ កម្មវិធីសិក្សាជម្រុញឱ្យកុមារចេះចោទសួរ ស្វែងយល់ពីគំនិតថ្មីៗ ដោះស្រាយបញ្ហា និងគិតដោយឯករាជ្យ ដើម្បីត្រៀមខ្លួនសម្រាប់តម្រូវការនៃសតវត្សរ៍ទី២១។
- ការរៀនតាមបែបស្វែងយល់ និងការអនុវត្តផ្ទាល់៖ សិស្សានុសិស្សរៀនតាមរយៈការស្វែងរករបកគំហើញថ្មីៗ ការធ្វើគម្រោង ការសហការគ្នា និងការផ្សារភ្ជាប់ទៅនឹងជីវភាពរស់នៅជាក់ស្តែង ដែលធ្វើឱ្យការសិក្សាមានអត្ថន័យ។
- ការអភិវឌ្ឍកុមារគ្រប់ជ្រុងជ្រោយ៖ យើងផ្តល់សារៈសំខាន់ស្មើៗគ្នាទៅលើសុខុមាលភាពផ្លូវចិត្ត ការយល់ដឹងពី ក្រមសីលធម៌ ការយល់ដឹងពីវប្បធម៌ចម្រុះ និងការរីកចម្រើនផ្ទាល់ខ្លួន ដើម្បីជួយឱ្យកុមារក្លាយជាបុគ្គលដែល មានភាពធន់ និងពោរពេញដោយក្តីមេត្តា។
- ទស្សនវិស័យសកល ស្របតាមបរិបទក្នុងស្រុក៖ កម្មវិធីសិក្សានេះជួយគាំទ្រដល់ការគិតបែបអន្តរជាតិ ខណៈ ពេលដែលនៅតែផ្តល់តម្លៃ និងលើកកម្ពស់ទិដ្ឋភាពអប់រំដ៏រស់រវើក ក៏ដូចជាគុណតម្លៃវប្បធម៌របស់ប្រទេសកម្ពុជា។
- ការតាមដានការវិវត្តនៃការសិក្សាច្បាស់លាស់៖ ប្រព័ន្ធវាយតម្លៃធានាបាននូវការរីកចម្រើនជាបន្តបន្ទាប់ និង អាចវាស់វែងបាន ដែលអនុញ្ញាតឱ្យលោកគ្រូ-អ្នកគ្រូ អាចសម្របសម្រួលការបង្រៀនឱ្យស្របទៅតាមសក្តានុពល និងចំណុចខ្លាំងរបស់សិស្សម្នាក់ៗ។
បរិយាកាសសិក្សាដ៏វិសេសវិសាល និងប្លែកពីគេ
កម្មវិធីសិក្សាកម្រិតបឋមសិក្សារបស់សាលា អេយូភីភី ឡៃហ្គឺ លីឌឺហ្សីប អាកាឌឺមី ផ្តល់ជូនសិស្សានុសិស្សនូវបរិយាកាសសិក្សាដ៏រស់រវើក ដែលកុមារម្នាក់ៗទទួលបាននូវឱកាស និងការគាំទ្រយ៉ាងពេញទំហឹងក្នុងការលូតលាស់។ នវានុវត្តន៍ ភាពជាអ្នកដឹកនាំ និងការធ្វើជាពលរដ្ឋល្អ ត្រូវបានបញ្ចូលទៅក្នុងបទពិសោធន៍ប្រចាំថ្ងៃ ដើម្បីបណ្តុះបណ្តាល កុមារនៅថ្ងៃនេះ ឱ្យក្លាយជាអ្នកដឹកនាំនាពេលអនាគត។
សិស្សានុសិស្សនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖
- ចំនួនសិស្សក្នុងថ្នាក់តិច និងការយកចិត្តទុកដាក់យ៉ាងដិតដល់ចំពោះសិស្សម្នាក់ៗ
- លោកគ្រូ អ្នកគ្រូអន្តរជាតិ ដែលមានលក្ខណៈសម្បត្តិ និងគរុកោសល្យខ្ពស់
- វប្បធម៌សាលាដែលមានសុវត្ថិភាព ការថែទាំកក់ក្តៅ និងមានបរិយាបន្ន
- បរិវេណសាលាមានភាព ទំនើប និងមានលក្ខណៈស្តង់ដារ
- ការបញ្ចូលបច្ចេកវិទ្យា ភាពច្នៃប្រឌិត និងការរៀនតាមរយៈការអនុវត្តផ្ទាល់
- ឱកាសអភិវឌ្ឍភាពជាអ្នកដឹកនាំ និងការគិតបែបសហគ្រិនតាំងពីវ័យក្មេង
- មាគ៌ាសិក្សាដ៏រឹងមាំ ឆ្ពោះទៅកាន់ភាពជោគជ័យក្នុងកម្រិតមធ្យមសិក្សា និងឧត្តមសិក្សា
តាមរយៈការរួមបញ្ចូលគ្នានូវចំណុចខ្លាំងនៃកម្មវិធីសិក្សា Victorian Curriculum 2.0 ជាមួយនឹងវិធីសាស្ត្រអប់រំដ៏វិសេសវិសាលលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សាលាមានគោលបំណងបណ្តុះបណ្តាលសិស្សានុសិស្សឱ្យ មានសមត្ថភាពខ្ពស់ក្នុងការសិក្សា មានការទទួលខុសត្រូវចំពោះសង្គម និងត្រៀមខ្លួនរួចជាស្រេចក្នុងការរួមចំណែកដ៏មានន័យដល់សហគមន៍ និងពិភពលោក។
ការរៀបចំកុមារសម្រាប់អនាគត
ស្របពេលដែលប្រទេសកម្ពុជាកំពុងបន្តរីកចម្រើន និងភ្ជាប់ទំនាក់ទំនងកាន់តែខ្លាំងជាមួយសកលលោក មាតា បិតាជាច្រើនកំពុងស្វែងរកឱកាសអប់រំ ដែលមិនត្រឹមតែរៀបចំកូនៗសម្រាប់ការប្រឡងប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់ភាព ជោគជ័យពេញមួយជីវិត។ ការពង្រីកវិសាលភាពអប់រំរបស់សាលា អេយូភីភី ឡៃហ្គឺ លីឌឺហ្សីប អាកាឌឺមី ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចក្ខុវិស័យនេះ ពោលគឺការបំពាក់បំប៉នអ្នកសិក្សាវ័យក្មេងនូវទំនុកចិត្ត សមត្ថភាពបត់បែន និងចំណេះដឹងជាសកលដែលចាំបាច់សម្រាប់ថ្ងៃអនាគត។
ចាប់ទទួលពាក្យសុំចូលរៀនសម្រាប់កម្រិតបឋមសិក្សា ចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៦ ចាប់ពីពេលនេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
អាសយដ្ឋាន៖ ផ្លូវចំការចិន ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ខាងក្រោយមន្ទីរពេទ្យសាន់រ៉ាយ)
លេខទូរស័ព្ទ៖ +855 11 422 288/ +855 23 231 829
អ៊ីមែល៖ admissions@aupplla.edu.kh
គេហទំព័រ៖ www.aupplla.edu.kh
តេឡេក្រាម៖ https://t.me/auppllaadmissions


