លោក សុខ ឥសាន្ត ៖ ផេកហ្វេសបុកសម្តេចតេជោ ត្រូវបានយកមកគ្រប់គ្រងវិញហើយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១០ សីហា ២០១៨) ៖ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអោយដឹងថា ផេកហ្វេសបុកសម្តេចតេជោ ដែលត្រូវក្រុមអនាមិន ចូលហេគ (Hack) មួយរយៈពេលខ្លីនោះ ពេលនេះក្រុមការងារហ្វេសប៊ុក របស់សម្តេច បានយកមកគ្រប់គ្រងវិញហើយ។
លោក សុខ ឥសាន្ត បានចាត់ទុកថា ការ Hack Page ហ្វេសបុក សម្តេច គឺជាក្រុមចោរពានវាំង ក្រៅប្រទេស ដែលមានបំណងមិនល្អ ហើយក្រុមនេះ ប្រជាជនដឹងច្បាស់ហើយ គេមិនជឿនោះទេ។
សូមបញ្ជាក់ថា អ្នកគ្រប់គ្រង គេហទំព័រហ្វេសបុក សម្តេចតេជោ ហ៊ុន សែន លោក ដួង តារា បានបំភ្លឺ ប្រាប់សារព័ត៌មាន ក្នុងស្រុកមុននេះថា “គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ត្រូវបានក្រុមជនអនាមិកលួចចូលទៅគ្រប់គ្រង (Hack) នៅប៉ុន្មាននាទីមុននេះ”។
ការបញ្ជាក់ដូច្នេះបន្ទាប់ពីផេក របស់នាយករដ្ឋមន្រ្តី ត្រូវបានចុះផ្សាយព័ត៌មានថា គណបក្សប្រជាជនកម្ពុជានឹងចែករំលែក ៤អាសនៈទៅគណបក្សផ្សេងទៀត ២អាសនៈ ជូនទៅគណបក្សសម្ព័ន្ធដើម្បីធិប្រជាធិបតេយ្យ និង២អាសនៈទៀតជូនទៅគណបក្សហ្វ៊ុនស៊ិនប៉ិច៕