ក្មេងៗ ដែល​សង្គ្រោះចេញពីរូងភ្នំថំាលួង​ធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃ​នេះ

សារព័ត៌មាន​ Cambodia News/

បាងកក (១៨ កក្កដា ២០១៨) ៖  យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែកក្កដា នេះបានអេាយ​ដឹង​ថា ក្មេងប្រុសទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់របស់ពួកគេ ដែលត្រូវបានជួយសង្រ្គោះចេញពីរូងភ្នំថំាលួង នឹងត្រូវ អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ហើយនឹងត្រូវចូលរួមក្នុងសន្និសីទសារព័ត៌មានជាលើកដំបូង​ ដើម្បីរៀបរាប់ពីរឿងរ៉ាវដែលកើតឡើងលើពួកគេ។ ​

ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Sansern Kaewkamnerd បានគូសបញ្ជាក់ដូច្នេះថា៖«ក្មេងប្រុស ទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់របស់ពួកគេ នឹងត្រូវអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ហើយក៏នឹងត្រូវអនុញ្ញាតផងដែរឱ្យ ពួកគេចូលរួមក្នុងសន្និសីទសារព័ត៌មាន ពីព្រោះពិភពលោកកំពុងទន្ទឹមរង់ចាំចង់ដឹងពីរឿងរ៉ាវដែលកើតចេញពីមាត់របស់ពួកគេ»។

គួររំលឹកថា ក្មេងប្រុសទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់របស់ពួកគេ បានជាប់ក្នុងរូងភ្នំថាំលួង ក្នុងខេត្តឈៀងរ៉ាយ ភាគខាង ជើងប្រទេសថៃ កាលពីថ្ងៃទី២៣ ខែមិថុនា មុននឹងត្រូវបានគេជួយសង្រ្គោះចេញពីរូងភ្នំនេះ ដោយសុវត្ថិភាពកាលពីសប្ដាហ៍មុន៕

Related Articles

Back to top button
Close
Close