កម្ពុជា​នឹង​ចល័ត​កម្លាំងអាវុធហត្ថ​៨០០​នាក់​ទៅ​ខេត្តកំពង់ឆ្នាំង

សារព័ត៌មាន​ Cambodia News/

រាជធានី​ភ្នំពេញ (១៨ កក្កដា ២០១៨) ៖ កម្លាំង​កងរាជអាវុធហត្ថ​ចំនួន​៨០០​នាក់​នឹងត្រូវ​បញ្ជូន​ចេញពី​សាលា​កងរាជអាវុធហត្ថ​កំបូល និង​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសឆ្ពោះទៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជុំ​រាយ ខេត្តកំពង់ឆ្នាំង ដើម្បី​ចូលរួម​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ទីលាន​បាញ់​គ្រាប់​ពិត​។ នេះបើយោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។

​ការចេញ​សេចក្តីប្រកាស​ព័ត៌មាន​នេះ ដើម្បី​ជាការ​ជម្រាបជូន​ដល់​សាធារណជន​កុំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ខណៈដែល កម្លាំង​នេះ​ពុំមាន​បំពាក់អាវុធ​យុទ្ធភណ្ឌ​ទេ ហើយនឹង​ចេញដំណើរ​ចាប់ពី​ថ្ងៃទី​១៩ ខែកក្កដា និង​ត្រឡប់​មកកាន់​អង្គភាព​វិញនៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨​នេះ៕

Related Articles

Back to top button
Close
Close