ប៉ូលិសរកឃើញសារធាតុគីមីសំរាប់ធ្វើអោយធូរេនទុំ រាប់តោននៅវៀតណាមខាងត្បូង
សារព័ត៌មាន Cambodia News/
វៀតណាម (១២ កក្កដា ២០១៨) ៖ យោងតាមសារព័ត៌មានវៀតណាមTuoi Tre អាជ្ញាធរក្នុងខេត្តដុង ណាយ ជាប់ទីក្រុងហូជីមីញ បានរកឃើញកម្មករជាច្រើននាក់កំពុងលាបនិងជ្រលក់ថ្នាំពណ៌លឿងលើសំបកធូរេននៅឃ្លាំងផ្លែឈើមួយក្នុងពេលចុះត្រួតពិនិត្យកាលពីថ្ងស៦កក្កដា។
ប៉ូលិសបានអោយដឹងទៀតថា ពួកកម្មករបន្ទាប់ពីលាបពណ៌អោយធូរេននៅស្រស់និងជ្រលក់ថ្នាំអោយទុំហើយ ពួកគេបានដាក់សំដិលវាលើធ្នើមុនច្រកចូលក្នុងកញ្ឆេរសំរាប់លក់។
បើតាមសារព័ត៌មានខាងលើ ប៉ូលិសរឹបអូសបានថ្នាំគីមីដែលគេសង្ស័យថាធ្វើអោយធូរេនទុំនេះចំនួន១៤តោន នៅក្នុង៨០០កេះ។
គេក៏បានរកឃើញថ្នាំគីមីប្រមាណ២០ដបនិងម្ស៉ៅពណ៌លឿងជាងដប់ថង់ផងដែរ៕