អតីតនាយករដ្ឋមន្រ្តីថៃ ឆាវវ៉ាលីត រៀបការលើកទី៤ក្នុងវ័យ៨៦ឆ្នាំ
សារព័ត៌មាន Cambodia News/
បាងកក (១១ កក្កដា ២០១៨) ៖ លោក ឆាវវ៉ាលីត យ៉ុងឆៃយុទ្ធ អតីតនាយករដ្ឋមន្រ្តីថៃ ដែលបច្ចុប្បន្នមានវ័យ៨៦ឆ្នាំហើយ បានរៀបការជាលើកទី៤ ជាមួយស្រ្តីវ័យ៥៣ឆ្នាំម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះថា Orathai Sorakan បន្ទាប់ពីលោកបានលែងលះនឹងភរិយាមុនរបស់លោកប្រមាណ១០ឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Bangkok post ។
លោក ឆាវវ៉ាលីត បានទទួលស្គាល់ថា ពិតជាមានស្រ្តីថ្មីម្នាក់នៅក្នុងជីវិតរបស់លោកមែន ក្រោយរូបភាពពិធីមង្គលការរបស់លោកបានផ្សព្វផ្សាយពេញបណ្ដាញសង្គម។ លោកបន្ដថា ភរិយាថ្មីរបស់លោកបានចូលមកក្នុងជីវិតរបស់លោក និងបានមើលថែររូបលោក នៅពេលលោកបានធ្លាក់ខ្លួនឈឺ។ លោកថា លោកគោរពនាង និងតែងតែនាំនាងទៅចូលរួមកម្មវិធីនានាជាមួយគាត់៕