មនុស្សទាំង​១៣នាក់ត្រូវបានយកចេញពីរូងភ្នំថាំលួង​អស់ហើយ

សារព័ត៌មាន​ cambodia News/

បាងកក (១១ កក្កដា ២០១៨) ៖ ទីបំផុតក្មេងៗ និងគ្រូបង្វឹកបាល់ទាត់សរុប ១៣នាក់ ត្រូវបានក្រុម​សង្រ្គោះយកចេញពីក្នុងរូងភ្នំថាំលួង នៅខេត្តឈៀងរ៉ាយ ប្រទេសថៃ មកដល់ខាងក្រៅ​វិញហើយ​នាម៉ោង ៦ ​និង២២នាទីល្ងាច ថ្ងៃ​ទី​​៣ ជាថ្ងៃចុងក្រោយ​នៃប្រតិបត្តិការ​ជួយសង្រ្គោះមនុស្សចេញ​ពីរូងភ្នំនេះ។

ពួកគេដំបូងចំនួន ០៨នាក់ ​កំពុង​សម្រាកតាមដាន​​នៅ​ឯ​មន្ទីរ​ពេទ្យ​ ក្នុងខេត្ត​ឈៀង​រ៉ាយ នៃ​នៅក្បែរតំបន់រូងភ្នំ ជាមួយនិងសុខភាពល្អ​ទាំងផ្លូវការ និងផ្លូវចិត្ត ខណៈមនុស្សទាំង០៥នាក់ ដែលទើបត្រូវបាន​រំដោះចេញនៅល្ងាចថ្ងៃអង្គារនេះ កំពុងត្រូវបានបញ្ជូន​ទៅមន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាលដូចគ្នា។ 

ប៉ុន្តែព័ត៌មានលម្អិត​បន្ថែមនោះមិនទាន់ត្រូវបានអាជ្ញាធរថៃ ចេញផ្សាយជាផ្លូវការនោះឡើយ ដោយត្រូវរង់ចាំ​ទាល់តែគេប្រាកដច្បាស់ថា ក្មេងទាំងអស់ និងគ្រូបង្វឹករបស់ពួកគេ មានស្ថានភាពសុខភាពល្អប្រសើរជាមុនសិន៕

Related Articles

Back to top button
Close
Close