កាណាដា ៖ មនុស្ស១៥នាក់ស្លាប់ដោយ សារ​​ការកើនឡើង​កម្ដៅខុសធម្មតា ​

សារព័ត៌មាន​ Cambodia News/

កាណាដា (៥ កក្តដា ២០១៨) ៖ ​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ ស៊ីនហួរ ចេញផ្សាយនៅព្រឹកនេះថា ការកើនឡើង​​នៃកម្ដៅខុសពីធម្មតារហូតដល់៤០អង្សាសេនៅភាគកណ្ដាល​ប្រទេស​កាណាដាចាប់តាំងចុង​សប្ដាហ៍​មុនមកបានបណ្តាលឲ្យមនុស្សចំនួន១៥នាក់បាត់បង់ជីវិត។

សារព័ត៌មានដដែលបញ្ជាក់ថា អ្នកស្លាប់ទាំងអស់​គឺនៅក្នុងទីក្រុង Montreal ជាទីដែល​សីតុណ្ហភាព​កើនដល់៤០អង្សាសេ​ នៅថ្ងៃពុធ​សប្ដាហ៍នេះ ខណៈរលកកម្ដៅ​ត្រូវគេរំពឹងថា នឹងអូសបន្លាយរហូត​ដល់ថ្ងៃ​សុក្រស្អែក​នេះ។ ដោយឡែក​ដើម្បីទប់ទល់នឹង​រលកកម្ដៅនេះ អាជ្ញាធរកាណាដា​ ក៏បានអំពាវនាវផងដែរ​ឱ្យប្រជាជន​របស់ខ្លួន មានការប្រុងប្រយ័ត្ន​ខ្ពស់ ទាំង​នៅក្នុងផ្ទះ និងនៅពេលចេញ​ទៅខាង​ក្រៅ។

បើតាមអាជ្ញាធរបានអះអាងថា នៅទីក្រុង Ottawa សីតុណ្ហភាពកើនដល់ ៤៧អង្សាសេ នៅថ្ងៃពុធ ដែលជា​កម្រិតសីតុណ្ហភាពខ្ពស់ជាប់​កំណត់ត្រាថី្មមួយ សម្រាប់រដ្ឋធានី​មួយនេះ ខណៈដែលខេត្ត Ontario ស្ថិតនៅភាគខាងត្បូង​នៃប្រទេសកាណាដា ក៏កំពុងរងការវាយប្រហារ​ដោយរលកកម្ដៅផងដែរ៕

Related Articles

Back to top button
Close
Close