ត្រឹម​ថ្ងៃអាទិត្យនេះ វៀតណាមរកឃើញ អ្នកឆ្លងមេរោគកូវីដចំនួន ២២នាក់​

សារព័ត៌មាន​ Cambodia News/

វៀតណាម​ (១០ សីហា ២០២០) ៖ ប្រទេសវៀតណាម បានបញ្ជាក់ពីករណី ឆ្លងមេរោគកូវីដ១៩ ចំនួន ២២នាក់ រាប់តាំងពីល្ងាចថ្ងៃសៅរ៍ មកដល់ព្រឹកថ្ងៃអាទិត្យ ដែលនាំឱ្យមាន អ្នកឆ្លងមេរោគកនេះសរុប ៨១២ នាក់។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងចំណោម ២០ ករណីដែលជាប់ទាក់ទង នឹងទីក្រុងដាណាង គឺមាន ១៥ ករណីនៅដាណាង, ២ ករណីនៅខេត្តក្វាងណាម , ២ ករណីនៅខេត្ត បាច់គៀង និង ១ ករណីទៀត នៅខេត្ត ខាញ់ហួរ។ ចំណែក ២ករណីថ្មី ដែលទើបរកឃើញនៅព្រឹកថ្ងៃអាទិត្យ គឺ ១ករណីនៅទីក្រុង ហាណូយ និងមួយករណីទៀត នៅខេត្ត បាច់គៀង។

ការរកឃើញអ្នកឆ្លងថ្មីនេះ បានបង្កើនអ្នកឆ្លងមេរោគកូវីដ១៩ សរុបនៅក្នុងប្រទេសវៀតណាម កើនឡើងដល់ ៨១២ ក្នុងនោះមានអ្នកជំងឺ ៤០៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ , ជាសះស្បើយចំនួន ៣៩៥នាក់ និង អ្នកជំងឺ ១០ នាក់បានស្លាប់ដោយសារជំងឺនេះ៕

Related Articles

Back to top button
Close
Close