ធ្លាក់​យន្តហោះ​នៅ​នេ​ប៉ាល់​ឆក់យក​ជីវិត​មនុស្ស​៤៩​នាក់ និង​២២​នាក់​របួស​

សារព័ត៌មាន​ Cambodia News/

កា​ត្មា​ន់​ឌូ (១៣ មីនា ២០១៨) ៖ ក្រុម​សង្គ្រោះបាន​ឲ្យ​ដឹងថា សាកសព​ចំនួន​៤៩​នាក់ ត្រូវបាន​យកចេញ​ពី​គំនរ​យន្តហោះ ដែល​បាន​ឆេះ និង​បែក​ជា​បំណែក និង​២២​នាក់​របួស ក្រោយពី​បាន​រអិល​ធ្លាក់​ផ្លូវ​ចុះចត ហើយ​បុក​ពេញទំហឹង​នឹង​ទីលាន​បាល់​ទាល់ ដែល​នៅក្បែរ​ព្រលាន​ក្នុង​ទីក្រុង​កា​ត្មា​ន់​ឌូ​នោះ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ​។​

ក្រុម​អាជ្ញាធរ​រដ្ឋាភិបាល បាន​និយាយ​នៅទីនេះ​ថា មនុស្ស​ចំនួន​៤៩​នាក់​បាន​ស្លាប់ និង​២២​នាក់​របួស បន្ទាប់ពី​យន្តហោះ​ដឹក​អ្នកដំណើរ មួយគ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ US-Bangla បាន​ធ្លាក់​នៅពេល​ចុះចត នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ Tribhuvan របស់​ប្រទេស នេ​ប៉ាល់ (TIA) កាលពី​រសៀល​ថ្ងៃ​ចន្ទ ។

ក្រុម​អាជ្ញាធរ​បាន​និយាយថា ឧប្បត្តិហេតុ​បានកើត​ឡើង ដោយសារ “​កំហុស​បច្ចេកទេស​” របស់​ពី​ឡុ​ត​។ ជើងហោះហើរ UBG211 បានធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​រដ្ឋធានី Kathmandu ដោយ​ចេញ​មកពី​ក្រុង ដា​កា ប្រទេស​បង់​ក្លា​ដេ​ស ។ យន្តហោះ​មុនពេល ចុះចត​បាន​ហោះ​ក្រឡឹង​២​ជុំ​រួចទៅហើយ ។​

​សូមជម្រាបថា នេះ​គឺជា​ករណី​ស្លាប់​មនុស្ស​ជាច្រើន​នាក់​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ របស់​នេ​ប៉ាល់​តែមួយគត់ បន្ទាប់ពី​មាន​ករណី​ធ្លាក់​យន្តហោះ ក្រុមហ៊ុន​អាកាសចរណ៍ របស់​ប្រទេស​តួ​ក​គី បាន​ធ្លាក់​នៅពេល​ចុះចត នៅក្នុង​ខែមីនា ឆ្នាំ​២០១៥ មិនមាន​អ្នកស្លាប់​ឡើយ​៕

Related Articles

Back to top button
Close
Close