មេធាវីលោក សម រង្ស៊ីត្រូវបានសមត្ថកិច្ចចាប់ខ្លួន

មេធាវី​ការពារ​ក្ដីលោក លោក សម រង្ស៊ី  ប្រធាន​គណបក្ស​ប្រឆាំង លោក​ជូង ជូងី ត្រូវ​បាន​​សមត្ថកិច្ច​រដ្ឋាភិបាល​ចាប់​ខ្លួន​នៅ​ថ្ងៃ​ ២៩ ធ្នូ ​ក្នុង​ភាព​អាថ៌កំបាំង ដែល​ខាង​ក្រសួង​មហាផ្ទៃ បដិសេធ​ថា គេ​មិន​បាន​ដឹង​ពី​ករណី​ចាប់​ខ្លួន​ទេ តែ​ខាង​គណៈ​មេធាវី​អះអាង​ថា គេ​យក​លោក ជូង ជូងី ទៅ​ឃុំ​ខ្លួន​ក្នុង​ក្រសួង​មហាផ្ទៃ។

ក្រុម​គ្រួសារ​លោក ជូង ជូងី ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ និង​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង បាន​ស្វែង​រក​លោក ជូង ជូងី នៅ​តុលាការ​ ខេត្ត​​កណ្ដាល ព្រោះ​គេបាន​ដំណឹង​ថា លោក ជូង ជូងី ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​កណ្ដាល  តែ​មក​ទល់ម៉ោង​ជិត ៦​ល្ងាច ​​ថ្ងៃ​ ​២៩ ​ធ្នូ នេះ ​ពួក​គេ​​ នៅ​តែ​មិន​ឃើញ​គេ​បញ្ជូន​លោក ជូង ជូងី ទៅ​តុលាការ​នោះ​ទេ។

លោកស្រី មូរ សុខហួរ  តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី បាន​ទាមទារ​ឲ្យ​ខាង​តុលាការ  ឬ​ខាង​ក្រសួង​មហាផ្ទៃ នៅ​សាលា​ដំបូង​ ខេត្ត​​កណ្ដាល  បង្ហាញ​មូលហេតុ​ឲ្យ​បាន​ច្បាស់​ពី​ករណី​ចាប់​ខ្លួន​លោក ជូង ជូងី នេះព្រោះ​ថា លោកស្រី​បាន​ទទួល​ដំណឹង​ពី​មន្ត្រី​នៃ​ឧត្ដម​ស្នងការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ថា លោក ជូង ជូងី គេ​យក​ទៅ​ឃុំ​ខ្លួន​នៅ​ក្រសួង​មហាផ្ទៃ៕

Related Articles

Back to top button
Close
Close