សម្តេច​​តេជោ ៖​ ន​យោ​បាយ ​​ឈ្នះ-​ឈ្នះ ​​២៩​​ធ្នូ​​ គឺ​ខ្មែរ​ទាំង​​អស់​​គ្នាឈ្នះ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ សម្តេច​តេជោ ​ហ៊ុន​ សែន ​បាន​​សរសេរ​សារ​​នៅ​​លើ​បណ្តាញ​​សង្គ​ម​ facebook របស់​​សម្តេច​ផ្ទាល់​​ថា ​នៅ​​ថ្ងៃទី​២៩​​ ខែ​​ធ្នូ​​នេះ ​​គឺ​​ជា​​ថ្ងៃ​​ប្រវត្តិ​​សាស្រ្ត​​​ដ៏​​​សំ​ខាន់​​មួយ​​ ដែល​​ខ្មែរ​​គ្រប់​​និន្នាការ​ន​យោបាយ​ ​“ឈ្នះ​​ទាំង​​អស់​​គ្នា”​ គឺ​ខ្មែរ​ទាំង​​អស់​​គ្នា​ឈ្នះ ​​កម្ពុជា​​ទាំង​​មូល​​មាន​​សុខស​​ន្តិភា​ព​ ហើយ​​ប្រ​ជា​ពល​​រដ្ឋ​​ក៏កាន់​តែ​មា​ន​ឱកាស​​ច្រើន​​ឡើង​​ក្នុង​​ការក​សាង​​សង្គម​​គ្រួសារ ​​និង​​អភិវឌ្ឍន៍​​ប្រទេស​​ឱ្យ​កាន់​​តែ​រី​ក​ចម្រើន​។​

សម្តេច​តេជោ ​ហ៊ុន​ សែន ​បញ្ជាក់​ថា នៅពេល​នោះ​ ទោះ​បី​យើង​មាន​កិច្ច​ព្រមព្រៀង​សន្តិភាពទី​ក្រុងប៉ារីស​ ២៣​ តុលា ​១៩៩១ ​ក៏ដោយ ​ក៏ភាគី​កម្ពុជា​ប្រជាធិប​តេយ្យ​ (ខ្មែរ​ក្រហម​) នៅ​បន្ត​គ្រប់​គ្រងតំបន់​មួយ​ចំនួន​ដែល​ពួក​គេកាន់កា​ប់ជា​មួយ​នឹង​គ្រឿង​អាវុធ​យុទ្ឋ​ភ័ណ្ឌ​យ៉ាងច្រើន​សន្ឋឹក​សន្ឋាប់​។ ​នៅពេល​នោះ​ពួក​គេ​ក៏​នៅបន្ត​បង្ក​សកម្មភាព​គ្រោះថ្នា​ក់ជាច្រើន​ដល់​ប្រទេស ​ជាតិ​ និងប​ង្ក​ការ​ភ័យ​ខ្លាច​ដល់​ភ្ញៀវ​ទេសចរបរទេសផ​ង​ដែរ​។

ដើម្បី​បញ្ចប់​សង្រ្គាម​ស៊ីវិល​ទាំង​ស្រុង​ និង​ដើម្បី​បង្រួប​បង្រួ​មផ្សះផ្សាជា​តិទាំងមូល​ ទើប​នៅ​ថ្ងៃទី ​២៩​ ខែ​ធ្នូ​ ឆ្នាំ​១៩៩៨ ​សម្តេច​តេជោ ​ហ៊ុន​ សែន ​ប្រមុខ​នៃរា​ជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​ដាក់​ចេញ​នូវ​នយោ​បាយ ​ឈ្នះ-​ឈ្នះ ​ដែលធា​នាដ​ល់អា​យុជីវិត​ និ​ងកម្មសិទ្ឋិ​នានា​រប​ស់ភាគី​កម្ពុជា​ប្រជាធិប​តេយ្យ ​(ខ្មែរ​ក្រហម​) នៅ​ពេល​ពួក​គេទម្លាក់​អាវុធវិល​មករួម​រស់​នៅ​ក្នុង​សង្គម​ជាតិ​ក្រោម​ដំបូល​នៃ​រាជរដ្ឋាភិបាល​តែ​មួយ ​និង​នាយករដ្ឋ​មន្រ្តី​តែ​មួយ ​ទើប​បាន​ធ្វើ​ឱ្យប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ពេញ​លេញ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ​៕ ដោយ ៖ ហេង នាង

 

Related Articles

Back to top button
Close
Close