មេដឹកភេរវកម្មបនៅអាកាសយានដ្ឋានហូជីមិញ ត្រូវបានកាត់ទោសឱ្យជាប់គុក១៦ឆ្នាំ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៨ ធ្នូ ២០១៧) ៖ តុលាការមួយនៅទីក្រុងហូជីមិញ ប្រទេសវៀតណាមកាលពីថ្ងៃពុធទី២៧ធ្នូបានផ្តន្ទាទោសក្រុមជនជាតិវៀតណាម១៥នាក់ឱ្យជាប់ពន្ធនាគារពី ៥ ទៅ១៦ ឆ្នាំពីបទធ្វើ “ភេរវកម្មដើម្បីប្រឆាំងនឹងរដ្ឋបាលប្រជាជន” ។
ខណៈពេលដែលការវិនិច្ឆ័យទោសគ្រោងនឹងបញ្ចប់នៅថ្ងៃសុក្រ ការជំនុំជម្រះបានបញ្ចប់មុនពេល នៅពេលដែលក្រុមចៅក្រមបានរកឃើញថា ក្រុមនេះមានទោសពីបទប៉ុនប៉ងប្រើគ្រាប់បែកសាំងដើម្បីធ្វើឱ្យមានភ្លើងឆាបឆេះនៅព្រលានយន្តហោះអន្តរជាតិតាន់សុនញ៉ាតកាលពីខែមេសា។
លោក តាំង ហ័ងធៀន អាយុ២៤ឆ្នាំ ដែលត្រូវបានកំណត់ថាជាមេដឹកនាំក្រុមនេះ ត្រូវបានកាត់ទោសឱ្យជាប់គុក១៦ឆ្នាំ ។ លោក ង្វៀន ដុក សិញ អាយុ៣២ឆ្នាំ ដែលត្រូវបានរកឃើញទោសចំពោះការដុតបំផ្លាញឃ្លាំងដាក់សម្ភារៈមួយរបស់ប៉ូលិសកាលពីដើមខែមេសា ត្រូវបានកាត់ទោសឱ្យជាប់គុកចំនួន១០ឆ្នាំ។ ពួកអ្នកសមគំនិតចំនួន១៣ នាក់ ជាមួយនឹងលោកហ័ងធៀន និង លោក ដុក សិញ ត្រូវបានកាត់ទោសឱ្យជាប់គុកពី៥ទៅ១៤ឆ្នាំ៕