សេចក្ដីព្រាងច្បាប់ ស្តីពី សិទ្ធិទទួលព័ត៌មាននឹងត្រូវអនុម័តនាពេលឆាប់ៗខាងមុខនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៣ ធ្នូ ២០១៧) ៖ នៅក្នុងកិច្ចពិភាក្សានិពន្ធនាយក អំពីសេចក្ដីព្រាងច្បាប់ ស្ដីពីសិទ្ធិទទួលព័ត៌មាន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ អ្នកសារព័ត៌មាន បានលេចចេញជារូបរាងហើយ បន្ទាប់ពីរ យៈពេលជាង ២ឆ្នាំកន្លះកន្លងមក ហើយនឹងត្រូវអនុម័តនាពេលឆាប់ៗខាងមុខផងដែរ ។
លោក ប៉ែន បូណា បន្តថា ក្លឹបអ្នកកាសែតកម្ពុជា បានស្នើសុំឲ្យរាជរដ្ឋាភិបាល រៀបចំសេចក្ដីព្រាង ច្បាប់នេះឡើង ដោយសារអ្នកសារព័ត៌មានមួយចំនួន បានជួបបញ្ហាលំបាក ក្នុងការស្នើសុំ ព័ត៌មានយកមកផ្សព្វផ្សាយ ។ លោកអះអាងថា សេចក្ដីព្រាងច្បាប់អ្នកសារព័ត៌មាន ជាការចង់បានរបស់អ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋជាដើម ។
សម្រាប់ លោកស្រី Anne Lemaistrs ប្រធាន UNESCO Cambodia បានថ្លែងថា នៅពេល ច្បាប់អ្នកសារព័ត៌មានចេញជារូបរាង អ្នកសារព័ត៌មាន ទទួលបានអត្ថប្រយោជន៍ច្រើនជាងគេ ពិសេសជាមួយពលរដ្ឋ ។
សូមបញ្ជាក់ថា ច្បាប់ស្តីពីអ្នកសារព័ត៌មាន មានគោលបំណងធានា ឲ្យសាធារណជនគ្រប់រូបនូវសិទ្ធិ និងសេរី ភាព ក្នុងការទទួលព័ត៌មាន។ ច្បាប់នេះចែងពីភារកិច្ចដែលស្ថាប័នសាធារណៈនានា ត្រូវផ្ដល់ និងធ្វើការផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ដោយអនុលោមតាមរដ្ឋធម្មនុញ្ញកម្ពុជា និង មាត្រា១៩ នៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស ៕ ដោយ៖ ហេង នាង