មហា​យក្ស​ចិន​ប្រកាស​ជាថ្មី​គាំទ្រ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (៣០ វិច្ឆិកា ២០១៧) ៖ មហា​យក្ស​ចិន​បានប្រកាស​ការគាំទ្រ​សារជាថ្មី ចំពោះ​ការដឹកនាំ​របស់​សម្តេច ហ៊ុន សែន ក្នុង​ការជួយ​កម្ពុជា​អោយ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង​ថែមទៀត​ទៀត ។ ការប្រកាស​នោះ​ធ្វើឡើង​នៅក្នុង​ពិធីជប់លៀង ដែល​រៀបចំឡើង​ដោយ លោក សុង ថាវ រដ្ឋមន្ត្រីក្រសួង​អន្តរជាតិ​នៃ​គណៈកម្មាធិការ​ម​ជ្ឍឹ​ម​បក្ស​កុម្ម​នី​ស្ត​ចិន នៅ​សាល​គីង​ហ្គុ​ង អគារ​លេខ​៥ ផ្ទះ​សំ​ណាស់​រដ្ឋ​ទែ​វ​យូ​ថៃ (Diaoyutai State Guesthouse) នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ជូន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១​នេះ ។​

ពិធីជប់លៀង​នេះ​គឺធ្វើឡើង​ដើម្បី​ស្វាគមន៍ អបអរសាទរ សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​កិច្ចសន្ទនា​ជាន់ខ្ពស់​រវាង​គណបក្ស​កុម្មុយនីស្ត​ចិន​ជាមួយ​គណបក្សនយោបាយ​នានា​ជុំវិញ​ពិភពលោក និង​ដើម្បី​រឹតចំណង​មិត្តភាព កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ រវាង កម្ពុជា ចិន​ផងដែរ​។ ភាគី​មិត្ត​ចិន​ពេញចិត្ត កោតសរសើរ និង​គាំទ្រ​ចំពោះ​ការដឹកនាំ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​នាំមក​នូវ​ស្ថិរភាព​នយោបាយ សេដ្ឋកិច្ច និង​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​សព្វថ្ងៃ៕

1 2

Related Articles

Back to top button
Close
Close