ជនបរទេសបើកម៉ូតូធំដឹកគ្នា២នាក់ បុកអ្នកដើរហាត់ប្រាណតាមផ្លូវបណ្តាលឲ្យស្លាប់ទាំង៣នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៣ វិច្ឆិកា ២០១៧) ៖ នៅព្រឹកព្រលឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយបានកើតឡើង នៅលើមហាវិថីព្រះសីហនុ ជិតសួនច្បារវិមានឯករាជ្យ ដោយមានជនជាតិបរទេស២នាក់ បើកម៉ូតូធំឌុបគ្នាយ៉ាងបោះពួយយ៉ាងលឿន ទៅបុកនឹងអ្នកដើរហាត់ប្រាណជនជាតិខ្មែរ បណ្តាលឲ្យស្លាប់ភ្លាមៗ ទាំង៣នាក់នៅកន្លែងកើតហេតុ។
សេចក្តីរាយការណ៍ភ្លាមៗនេះចំពោះជនរងគ្រោះទាំង៣នាក់ គេមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ៕