នាយករដ្ឋមន្ដ្រី​កម្ពុជា​នឹង​អញ្ជើញ​ចូលរួម​ពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីតព្រះមហាក្សត្រ​ថៃ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (២៤ តុលា ២០១៧) ៖ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​​ពិធី​ថ្វាយ​ព្រះ​ភ្លើង អតីតព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​ថៃ ព្រះបាទ ភូមិបុល អា​ឌុល​យ៉ា​តេជ នៅ​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ​២០១៧ នៅ​ទីក្រុង​បាងកក នៃ​ប្រទេស​ថៃ ។​

​​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៧​បាន​​ឲ្យ​ដឹងថា “​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹងត្រូវ​អមដំណើរ​ដោយ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​​ក្រសួងការពារជាតិ ព្រមទាំង​សមាជិក​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាដ​ទៃទៀត ”​។​

​សេចក្ដីជូនដំណឹង​នេះ ក៏បាន​ឲ្យ​ដឹងថា ការអញ្ជើញ​ចូលរួម​របស់​សម្តេច​តេ​ជោ ក្នុង​ពិធី​នេះ​គឺ​ដើម្បី​សម្តែង​នូវ​សមានចិត្ត​និង​មរណទុក្ខ​​ដ៏​ស្មោះស្ម័គ្រ ថ្វាយ​និង​ជូន​ចំពោះ​​រាជវង្សានុវង្ស រាជរដ្ឋាភិបាល​និង​ប្រជាជន​ថៃ ព្រមទាំង​សម្តែង​ការគោរព​ចុងក្រោយ​ចំពោះ​ព្រះ​វិញ្ញាណក្ខន្ធ​អតីត ព្រះមហាក្សត្រ​ថៃ ដែល​បាន​សោយ​ទិវង្គត​កាលពី​ថ្ងៃទី ១៣ ខែតុលា ឆ្នាំ​២០១៦ នៅក្នុង​មន្ទីរពេទ្យ សិរី​រាជ នៅក្នុង​ក្រុង​បាងកក ប្រទេស​ថៃឡង់​ដ៏​ក្នុង​ព្រះជន្ម​៨៨​ព្រះវស្សា​៕

1

Related Articles

Back to top button
Close
Close