ប្រូមូសិនថ្មីរបស់ក្រុមហ៊ុនឆ្នោតមហាលាភឡូតូផ្តល់រង្វាន់៤លានរៀលដល់អតិថិជនជារៀងរាល់ថ្ងៃ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៧ តុលា ២០១៧) ៖ ក្រុមហ៊ុនឆ្នោតមហាលាភឡូតូនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ បានធ្វើសន្និសីទសារព័ត៌មាននៅសណ្ឌាគារ កាំបូឌីយ៉ា ស្តីពីបើកដំណើរការកម្មពិធីប្រូមូសិនថ្មីគឺ “លេខលាភ” ដោយមានប្រាក់រង្វាន់ចំនួន៤លានរៀលដល់អតិថិជនត្រូវជារៀងរាល់ថ្ងៃ។
នៅក្នុងសន្និសីទសារព័ត៌មានលោក ផូង វ៉ាន់ហាច ប្រធានផ្នែកប្រតិបត្តិ បានមានប្រសាសន៍ថា ក្រុមហ៊ុនឆ្នោតមហាលាភឡូតូ ដែលទើបចាប់ផ្តើមដំណើរការនៅកម្ពុជា ដោយទទួលបានការវិនិយោគ និងគ្រប់គ្រងដោយជនជាតិខ្មែរ ដែលផ្តោតសំខាន់លើតម្លាភាព ទំនុកចិត្ត និងផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបឲ្យទទួលបានឱកាសស្មើគ្នាក្នុងការឈ្នះ និងអាចផ្លាស់ប្តូរកម្រិតជីវភាពរបស់ពួកគាត់។
លោក ផូង វ៉ាន់ហាច បន្តថា ដោយមានការគាំទ្រ និងជឿទុកចិត្ត ពីប្រជាពលរដ្ឋកម្ពុជាបានធ្វើឲ្យក្រុមហ៊ុនឆ្នោតមហាលាភឡូតូវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័ស។ ទន្ទឹមនោះលោកបញ្ជាក់ថា ដើម្បីជាការថ្លែងអំណរគុណ និងផ្តល់នូវសំណាងជូនប្រជាពលរដ្ឋកម្ពុជា ក្រុមហ៊ុនឆ្នោតមហាលាភឡូតូបានបង្កើតកម្មពិធីដ៏ពិសេសរយៈពេល៣ខែជូនអតិថិជន។
លោកបន្ថែមថា សម្រាប់អតិថិជនជាវឆ្នោតចំនួន៤០០០រៀល ទទួលបានលេខលាភចំនួន១លេខ ជាវឆ្នោតចំនួន៨០០០រៀល ទទួលបានលេខលាភចំនួន២លេខ ជាវឆ្នោតចំនួន១២០០០រៀល ទទួលបានលេខលាភចំនួន៣លេខ ចំពោះលេខលាភនេះអតិថិជន ទំាងអស់មានឱកាសឈ្នះរង្វាន់ទឹកប្រាក់ចំនួន៤លានរៀលជារៀងរាល់ថ្ងៃផងដែរ ហើយកាន់តែពិសេសជាងនេះទៀតនោះ ភ្ញាក់ងារលក់ក៏នឹងទទួលរង្វាន់លើទឹកចិត្តចំនួន២០ម៉ឺនរៀល ខណៈដែលកន្លែងគាត់មានអតិថិជនឈ្នះ។
ជាមួយគ្នានោះដែរ លោក ផូង វ៉ាន់ហាច បានបន្ថែមទៀតថា សម្រាប់អតិថិជនទំាងអស់ដែលគ្មានឱកាសឈ្នះរង្វាន់ធំៗនេះយើងនឹងបូកបញ្ជូលទៅថ្ងៃចាប់ឆ្នោត លេខលាភដើម្បីស្វែងរកអ្នកមានសំណាង ហើយលទ្ធផលនឹងត្រូវធ្វើការផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN ជារាល់ថ្ងៃផងដែរ៕ ដោយ ៖ ហេង នាង