ធនាគារជាតិនៃកម្ពុជា ប្រកាសប្ដូរប្រាក់រៀល ចាស់ ទក់ ឬរហែក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ តុលា ២០១៧) ៖ នៅក្នុងកិច្ចប្រជុំស្តីពី តួនាទី និងគោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជា ដែលប្រារព្ធធ្វើនៅសណ្ឋាគារ ឡឺរ៉ូយ៉ាល នៅថ្ងៃទី២ ខែតុលា នេះ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានប្រកាសជាសាធារណៈឲ្យប្រជាពលរដ្ឋ និងស្ថាប័នមីហិរញ្ញវត្ថុទាំងអស់ ប្រសិនបើមានបញ្ហាក្រដាស់ប្រាក់រៀលចាស់ ទក់ រហែក ភ្លើងឆេះ កណ្ដៀស៊ី ឬកណ្ដុរកាត់ សូមមកប្តូរក្រដាស់ប្រដាស់ប្រាក់ថ្មី នៅធនាគារកណ្តាលរៀងរាល់ម៉ោងធ្វើការ។
លោកជំទាវជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ពាក់ព័ន្ធនឹងក្រដាស់ប្រាក់រៀលនេះ កន្លងមកធនាគារជាតិនៃកម្ពុជាបានបើកយុទ្ធនាការ “ខ្ញុំស្រឡាញ់លុយរៀល” ដែលច្រើនប្រារព្វធ្វើឡើងនៅក្នុងពិធីបុណ្យជាតិធំៗ ដើម្បីធនាគុណភាពប្រាក់រៀលដែលអាចចរាចរក្នុងទីផ្សារបាន ជា ក្រដាស់ប្រាក់ស្អាតមិនក្លែងក្លាយ តាមរយៈនៃការផ្សព្វផ្សាយនេះមានប្រជាពលរដ្ឋជាច្រើននាក់ បានយកប្រាក់រៀលដែលចាស់ ទក់ រហែក ភ្លើងឆេះ កណ្តៀស៊ី ឬកណ្តុរកាត់ មកប្តូរយកក្រដាស់ប្រាក់រៀលថ្មី នៅធនាគារកណ្តាលជាហូរហែផងដែរ។
លោកជំទាវបានបន្តថា ដើម្បីជម្រុញការប្តូរយកក្រដាស់ប្រាក់រៀលថ្មីឲ្យបានកាន់តែទូលាយ និងឲ្យប្រជាពលរដ្ឋ នៅតាមជនបទអាចប្តូរយកក្រដាស់ប្រាក់ថ្មីបាន លោកជំទាវបានអំពាវ ដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុដែលនៅជិតប្រជាពលរដ្ឋ ទាំងអស់ ជួយសម្រួលការប្តូរក្រដាស់ប្រាក់ថ្មីដល់អតិថជិនទាំងនោះផង ដើម្បីឲ្យពួកគគាត់មានលទ្ធភាពទទួលបាន ក្រដាស់ប្រាក់ថ្មី ក្នុងនោះធនាគារជាតិ នឹងទទួលយកក្រដាស់ប្រាក់ចាស់ៗនោះ ពីស្ថាប័នមីក្រូហិរញ្ញវត្ថុជាបន្តផងដែរ៕