កំណែប្រឡងបាក់ឌុបរឹតបន្តឹងបំពាក់ទៅដោយកាមេរ៉ាសុវត្ថិភាព
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៨ សីហា ២០១៧) ៖ តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំយុវជន និងកីឡា បានបង្ហាញថា ដំណើរការកំណែសន្លឹកកិច្ចការរបស់បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិ កំពុងប្រព្រឹត្តិទៅយ៉ាងស្ងប់ស្ងាត់ និងតឹងរ៉ឹងបំផុត ដោយមានអង្គភាពប្រឆាំងអំពើពុករលួយសង្កេតការណ៍យ៉ាងហ្មត់ចត់ ព្រមទាំងមានបំពាក់កាមេរ៉ាសុវត្ថិភាពថែមទៀតផង។
ការធ្វើកំណែសន្លឹកកិច្ចការរបស់បេក្ខជនទាំងអស់ ត្រូវមានមន្ត្រីបច្ចេកទេសមកពីអង្គភាពប្រឆាំងអំពើពុករលួយនៅប្រចាំការតាមមណ្ឌលទាំង១០ក្នុងរាជធានីភ្នំពេញ។ មិនត្រឹមតែប៉ុណ្ណោះ ដើម្បីធានាឱ្យបាននូវសុក្រឹតភាព ក្រសួងអប់រំបានបំពាក់កាមេរ៉ាសុវត្ថិភាព តាមមណ្ឌលកំណែទាំងអស់។ ចំណែកគណៈកម្មការវិញត្រូវអនុវត្តតាមបទប្បញ្ញត្តិរបស់ក្រសួង ដោយពុំមានការបន្ធូរបន្ថយ ដោយប្រការណាមួយដាច់ខាត៕