កូរ៉េខាងជើង​ហៅ​លោក ​ត្រាំ ​ថា​ជា​មនុស្ស​ចាស់​វង្វេងវង្វាន់

សារព័ត៌មាន​ Cambodia News/

កូរ៉េខាងជើង (១១ សីហា ២០១៧) ៖ ស្ថានីយទូរទស្សន៍រដ្ឋកូរ៉េខាងជើង KRT កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានហៅប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថាជាមនុស្សចាស់វង្វេងវង្វាន់ស្មារតី ហើយពាក្យគំរាមរបស់លោកទៀតសាតជាសម្ដីឥតបានការ ដោយសំដៅលើការព្រមានរបស់លោក ត្រាំ ដែលថានឹងធ្វើឲ្យកូរ៉េខាងជើងជួបព្យុះភ្លើង។

លោក ត្រាំ បាននិយាយកាលពីថ្ងៃអង្គារទី៨ ខែសីហាថា កូរ៉េខាងជើងនឹងជួបព្យុះភ្លើងដែលពិភពលោកមិនធ្លាក់ឃើញ បើសិនកូរ៉េខាងជើងហ៊ានគំរាមកំហែងសហរដ្ឋអាមេរិកម្ដងទៀត។ ក្រោយសង្គ្រាមពាក្យសម្ដីរបស់លោក ត្រាំ កូរ៉េខាងជើងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានកំពុងបញ្ចប់ផែនការបាញ់មីស៊ីលរយៈចម្ងាយមធ្យមចំនួន ៤គ្រាប់ហោះរំលងប្រទេសជប៉ុនទៅកាន់ក្បែរដែនដីកោះ Guam នៅសមុទ្រប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ដែលជាធម្មតាត្រូវបានគេចាត់ទុកថា ជាការបង្កើនភាពតានតឹងកាន់តែខ្លាំងថែមទៀតជាមួយសហរដ្ឋអាមេរិក៕

3

 

 

 

Related Articles

Back to top button
Close
Close