កូរ៉េខាងត្បូងនៅតែជំរុញឲ្យកូរ៉េខាងជើងរៀបចំធ្វើកិច្ចចរចាផ្នែកយោធា
សារព័ត៌មាន Cambodia News/
សេអ៊ូល (០២ សីហា ២០១៧) ៖ អ្នកនាំពាក្យឲ្យក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះបានជំរុញជាថ្មីដល់រដ្ឋាភិបាលកូរ៉េខាងជើងឲ្យឆ្លើយតបទៅនឹងសំណើរៀបចំធ្វើកិច្ចចរចារបស់កូរ៉េខាងត្បូងដើម្បីដោះស្រាយទាំងភាពតានតឹងផ្នែកយោធា និងបញ្ហាមនុស្សធម៌។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកក្កដា រដ្ឋាភិបាលកូរ៉េខាងត្បូងបានស្នើរៀបចំធ្វើកិច្ចចរចាផ្នែកយោធានៅក្នុងប្រទេសកូរ៉េខាងជើងនៅថ្ងៃទី២១ ខែកក្កដាកន្លងទៅ និងធ្វើកិច្ចចរចាផ្នែកកាកបាទក្រហមនៅថ្ងៃទី០១ ខែសីហានេះ។ ប៉ុន្តែមកទល់ពេលនេះប្រទេសកូរ៉េខាងជើងនៅតែបន្តមិនអើពើចំពោះសំណើនោះ៕