ក្រសួងធនធានទឹក៖ កម្ពុជា នឹងទទួលឥទ្ធិពលព្យុះទី៨ឈ្មោះ សុនកា ( SONCA )

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៤ កក្កដា ២០១៧) ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសថា ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលព្យុះទី៨ឈ្មោះ សុនកា ( SONCA ) ដែលនឹងបង្កឲ្យមានភ្លៀងធ្លាក់ច្រើន ផ្ទៃសមុទ្រមានរលកខ្ពស់ៗ ហើយទឹកទន្លេក៏នឹងហក់ឡើងវិញជាថ្មី។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងបន្តកើតមានឡើងរហូតដល់ចុងខែកក្កដា ឆ្នាំ២០១៧ ហើយតំបន់មាត់សមុទ្រ នឹងបង្កឲ្យមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន រលកសមុទ្រធំៗ និងមានខ្យល់បក់ខ្លាំង។

ជាមួយស្ថានភាពបែបនេះ ក្រសួងធនធានទឹក សូមអំពាវនាវឲ្យប្រជានេសាទ និងប្រជាពលរដ្ឋធ្វើដំណើរតាមមាត់សមុទ្រ បង្កើនការប្រុងប្រយ័ត្ន ចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ៕

4

5

 

 

Related Articles

Back to top button
Close
Close