ចាប់ឃាត់ខ្លួនជនសង្ស័យចាក់​សម្លាប់​មនុស្សនៅ​តា​ខ្មៅ​បាន​​​នៅ​សៀមរាប

សារព័ត៌មាន​ Cambodia News/

ខេត្តសៀមរាប (០៤ កក្កដា ២០១៧) ៖ ជនសង្ស័យ​ដែល​ចាក់​សម្លាប់​ជន​រង​គ្រោះ​កាលពីរ​វេលា​ម៉ោង​៤​និង​៥១​នាទី​ល្ងាច ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង​បន្ទប់ទឹក កន្លែង​លេង​អ៊ិ​ន​ធឺ​ណែ​ត ភូមិ​តា​ខ្មៅ សង្កាត់​/​ក្រុង​តា​ខ្មៅ ខេត្តកណ្តាលបាន​រត់គេច​ខ្លួន​មក​ពួន​សម្ងំ​នៅ​ក្នុង​ខេត្តសៀមរាប រហូត​ឈាន​ដល់​ចាប់ខ្លួន​បាន​ជន​ដៃដល់ រួច​បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ​នៃ​កងរាជអាវុធហត្ថ​ខេត្ត ហើយ​បញ្ជូន​បន្ត​ទៅ​ឱ្យ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​ទាំង​យប់ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

ហេតុ​ការ​បង្ក្រាប​ករណី​ឃាតកម្ម​ដែល​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នោះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ក្នុង​បេនឡាន​ក្រុមហ៊ុន រិ​ទ្ធ មុន្នី ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខណៈ​ជនសង្ស័យ​បាន​ជិះឡាន​ក្រុមហ៊ុន​នេះ បម្រុង​មក​ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុង​ក្រុង​សៀមរាប​។

លោក​វរសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការ​រង នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ទទួល​ការងារ​យុត្តិធម៌ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ អ៊ឹ​ង ចាន់​រតនៈ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរប​លក់ដូរ​នៅ​ផ្សារ​តា​ខ្មៅ មានស្រុក​កំណើត​នៅ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ បច្ចុប្បន្ន​រស់នៅ​ភូមិ​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

ចំណែក​សព​ជន​រង​គ្រោះ ឈ្មោះ រ័​ត្ន ពុទ្ធ​ថា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បុគ្គលិក អ៊ិ​ន​ធើ​ណេ​ត បម្រើ​ការ​នៅ​កន្លែង​កើត​ហ​តុ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្តុក ឃុំ​ស្តុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ដែល​ត្រូវ​ចំនួន​១២​កាំបិត ក្នុង​នោះ​ចំ​លើ​ចិញ្ចើម​ខាងឆ្វេង​១​កាំបិត ក្រោម និង​លើ​ដោះ​ខាងស្តាំ​៣​កាំបិត រយះ​បាតដៃ​ខាងឆ្វេង​១​កាំបិត និង​ចំ​ខ្នង​ពីក្រោយ​៧​កាំបិត បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​នៅ​ក្នុង​បន្ទប់ទឹក​។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ជនសង្ស័យ​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​យើង​ថា ខ្លួន​ពិតជា​បាន​យក​កាំបិត​មក​ចាក់​សម្លាប់​ជន​រង​គ្រោះ ដែល​ជា​មេការ​គ្រប់គ្រង អ៊ិ​ន​ធឺ​ណែ​ត នៅ​ក្នុង​បន្ទប់ទឹក​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​ប្រគល់​ឱ្យ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល នៅ​វេលា​ម៉ោង​ជិត​៧​យប់ ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៧ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់​៕

1

Related Articles

Back to top button
Close
Close