យុវជនបោះបង់ការសិក្សាមានក្តីសង្ឃឹមជាថ្មីក្រោយទទួលបានវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

សារព័ត៌មាន Cambodia News/

ដោយ៖ ហេង នាង/ ​

សៀមរាប (២៤ មិថុនា ២០៧)៖ យុវជនចំនួន២២០០នាក់រួម​ទាំង​យុវជន​ពិការ​ប្រមាណ​ជិត​២០០​នាក់​នៅតាម​បណ្តាលខេត្ត​ចំនួន​៤ ​មានខេត្ត​សៀមរាប កំពង់ចាម ត្បូងឃ្មុំ និង​រតនគិរី បាន​ទទួល​វគ្គបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈពី​អង្គការភ្លែនអន្តរជាតិកម្ពុជា សហការ​ជា​មួយ​វិជ្ជាស្ថានតេជោសែនសៀមរាប មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ខេត្ត​កំពង់​ចាម ត្បូង​ឃ្មុំ ​រតនគិរី ​វិទ្យាស្ថានជាតិពហុបច្ចេកទេសនៃកម្ពុជា អង្គការគ្រួសារយើង និង​អង្គការអាយ​ឡូ។

លោក យី គឹមថាន ប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ជាតិរបស់អង្គការ ភ្លែនអន្តរជាតិកម្ពុជា នៅក្នុងសិក្ខាសាលាបញ្ចប់គម្រោងដោយជោកជ័យក្នុងរយៈពេល ៤ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ “ស្តីពីវគ្កបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន យុវនារីងាយរងគ្រោះនៅកម្ពុជា” នៅក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ មិថុនា ។
លោក យី គឹមថាន ប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ជាតិរបស់អង្គការ ភ្លែនអន្តរជាតិកម្ពុជា នៅក្នុងសិក្ខាសាលាបញ្ចប់គម្រោងដោយជោកជ័យក្នុងរយៈពេល ៤ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ “ស្តីពីវគ្កបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន យុវនារីងាយរងគ្រោះនៅកម្ពុជា” នៅក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ មិថុនា ។

ក្នុងសិក្ខាសាលាបញ្ចប់គម្រោងដោយជោកជ័យក្នុងរយៈពេល ៤ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ស្តីពីវគ្កបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន យុវនារីងាយរងគ្រោះនៅកម្ពុជានៅក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ មិថុនា លោក យី គឹមថាន ប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ជាតិរបស់អង្គការ ភ្លែនអន្តរជាតិកម្ពុជា បានលើកឡើងថា វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈគឺ​ធ្វើ​យ៉ាង​ណា​ផ្តល់​ជំនាញ​បច្ចេកទេស​ឲ្យ​ឆ្លើយ​តប​នឹង​ទីផ្សារ​សម្រាប់​យុវជន។

លោក​បន្ដ អ្វី​ដែល​យើង​ធ្វើ​គឺ​សិក្សា​លើ​ទីផ្សារ យើង​សិក្សា​ថា​តើ​ទីផ្សារ​ត្រូវ​ការ​ជំនាញ​អ្វី​ខ្លះ ហើយ​មួយ​ទៀត​យើង​ផ្តោត​លើ​ជំនាញ​ទន់ ព្រោះ​វា​ក៏​ជា​កត្តា​សំខាន់​មួយ​ដែរ​ដូចជា របៀប​ប្រាស្រ័យ​ទាក់ទ​ង​គ្នា ការ​ធ្វើ​ការ​ងារ​ក្រុម ការ​​ឱ្យ​តម្លៃ​ខ្លួន​ឯង ការ​ដោះ​ស្រាយ​បញ្ហា ការ​តាំង​ចិត្ត ភាព​ស្មោះ​ត្រង់ និង​ការងារ​ក្នុង​វប្បធម៌​ចម្រុះ។

ជាមួយគ្នា​នោះដែរ លោក សួស សុវណ្ណ ជាមន្ត្រីជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈនៃអង្គការ ភ្លែនអន្តរជាតិកម្ពុជា បានលើកទឹកចិត្ត និង​ជំរុញយុវជនដែលមិនមានលទ្ធភាពបន្ត​ការ​សិក្សា​ ហើយបានសម្រេចបោះបង់ចោលការសិក្សាឲ្យ​ងាកមកចាប់យកជំនាញវិជ្ជាជីវៈដែលអាចជួយពួកគាត់ឲ្យមានជំនាញជាក់លាក់ ដើម្បីងាយស្រួលស្វែក​រកការងារទទួលបាន​​ប្រាក់កំរៃសមរម្យ។

កញ្ញា ខឹក សៀប ជាអ្នកខេត្តសៀមរាប ដែលសម្រេចបោះបង់ចោលការសិក្សា ព្រោះគ្រួសារមានជីវភាពខ្វះខាត​ បានចាប់យកជំនាញវិជ្ជាជីវៈ ផ្នែកចុងភៅបាន ​នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេសនៃកម្ពុជា តាមរយៈអង្គការ ភ្លែនអន្តរជាតិកម្ពុជា បាននិយាថា ក្រោយកញ្ញាចូលរៀនជំនាញផ្នែកចុងភៅបាន ៤ខែ​​កញ្ញាបានចូលធ្វើការជាបុគ្កលិកផ្នែកចុងភៅនៅក្នុង​សណ្ឋាគារ​មួយក្នុងខេត្តសៀមរាម។

កញ្ញាបន្តថា បន្ទាប់ពីបានចូលធ្វើ​ការ​កញ្ញាមានអារម្មណ៍សប្បាយចិត្ត ព្រោះគិតថាខ្លួនឯងមាន​ឱកាសបានចូលធ្វើ​ការផ្នែកចុងភៅ​នៅក្នុងសណ្ឋាការមួយដែលមានលំដាប ហើយ​​កញ្ញា បានរំពឹងថា ក្រោយបញ្ចប់ការសិក្សាជំនាញផ្នែកចុងភៅនេះនៅពេលកញ្ញាមានបទពិសោធ៍ និងមានដើមទុនគ្រប់គ្រាន់កញ្ញានឹងបើកភោគនីយដ្ឋាន​​ផ្ទាល់​ខ្លួនមួយនៅ​ខេត្ត​សៀម​រាប​នាថ្ងៃអនាគត់​។

គោល​បំណង​ចម្បង​នៃ​កម្មវិធី​បិទ​បញ្ចប់​គម្រោង គឺ​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​ការងារ និង​សមិទ្ធិផល​សំខាន់ៗ​របស់​គម្រោង​ដល់​អង្គការ​ដៃ​គូ និង​អ្នក​ពាក់​ព័ន្ធ​នានា។ ជំនាញ​សំខាន់ៗ​ដែល​គម្រោង​បាន​ផ្តល់​ដល់​សិក្ខាកាម មាន​ដូចជា ជួសជុលម៉ូតូ ម៉ាស៊ីន​ធន់​តូច ជួស​ជុល​ទូរសព្ទ អគ្គិសនី សម្អាង​ការ កាត់សក់​អ៊ុត​សក់ និង​កាត់ដេរ​សំលៀក​បំពាក់៕

IMG_6113
សិក្ខាសាលាបញ្ចប់គម្រោងដោយជោកជ័យក្នុងរយៈពេល ៤ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ “ស្តីពីវគ្កបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន យុវនារីងាយរងគ្រោះនៅកម្ពុជា” នៅក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ មិថុនា នៅខេត្តសៀមរាប។

IMG_6117

កញ្ញា ខឹក សៀប ជាអ្នកខេត្តសៀមរាប បានចាប់យកជំនាញវិជ្ជាជីវៈ ផ្នែកចុងភៅបាន នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសនៃកម្ពុជា តាមរយៈអង្គការ ភ្លែនអន្តរជាតិកម្ពុជា ។
កញ្ញា ខឹក សៀប ជាអ្នកខេត្តសៀមរាប បានចាប់យកជំនាញវិជ្ជាជីវៈ ផ្នែកចុងភៅបាន នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសនៃកម្ពុជា តាមរយៈអង្គការ ភ្លែនអន្តរជាតិកម្ពុជា ។

 

 

Related Articles

Back to top button
Close
Close